ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ ការអនុវត្តន៍​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុ​វត្តិភាព ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩ និង​ការងារ​បញ្ចូល​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ​

ប៉ៃលិន​៖ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ ការអនុវត្តន៍​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុ​វត្តិភាព ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩ និង​ការងារ​បញ្ចូល​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​វរសេនីយ៍ទោ ឡាំ សំរិទ្ធ នាយ​ការិយាល័យ​សរុប​ផែនការ បាន​អាន        របាយការណ៍​សមិទ្ធផល​ការងារ​អនុវត្តន៍​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុ​វត្តិភាព​ប្រចាំឆ្នាំ​២០១៩ ។ ក្នុងនោះ​មាន​ការលើកឡើង​របស់​លោកនាយ​ការិយាល័យ​សរុប​ផែនការ សូមឲ្យ​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ ពន្លឿន​ធ្វើ​របាយការណ៍​បង្ក្រាប​បន្ត​ទៅ​លើក​ករណី​ដែល​បាន​បង្ក្រាប ដើម្បី​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​ឆមាស​ទី​២ ឆ្នាំ​២០១៩​។​

​បន្ទាប់​ពី​ការអាន​របាយការណ៍រ​បស់​លោកនាយ​ការិយាល័យ​សរុប​ផែនការ​ចប់ ក៏​មាន​ការធ្វើ​បទ​បង្ហាញ​អំពី​ការបញ្ចូល កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ និង​របៀប​គណនា​អំពី​ចំណាប់​ថ្នាក់​តាម​បណ្តា ឃុំ​-​សង្កាត់ ដោយ​លោក​វរសេនីយ៍ត្រី លេង សារ៉ន នាយ​ការិយាល័យ​សរុប​ផែនការ​។​

​ជា​ចុងក្រោយ លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន   ក៏​បាន​មានប្រសាសន៍​បូកសរុប និង​ណែនាំ​ដល់​កងកម្លាំង ជាពិសេស​ការិយាល័យ​ព្រហ្មទណ្ឌ ជាមួយ​អធិការ​ក្រុង​-​ស្រុក ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឲ្យ​យកចិត្តទុកដាក់​ក្នុងកា​រ​ធ្វើ​របាយការណ៍​បង្កា និង​បង្ក្រាប​បទល្មើស​ផ្សេងៗ ដើម្បី​បូក​សរុប​លទ្ធផល​យក​មក​ប្រលងប្រណាំង​ចំណាត់ថ្នាក់ ភូមិ​-​ឃុំ មាន​សុ​វត្តិភាព​។

​កិច្ច​បញ្ចប់​នៃ​កម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ ក៏​មាន​ការប្រគល់​នូវ​សៀវភៅ​គ្រួសារ ប័ណ្ណ​ស្នាក់នៅ និង​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ការិយាល័យ​ជំនាញ និង​អធិការ ក្រុង​-​ស្រុក ធ្វើ​ការចែក​បន្ត​ជូនទៅ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​យក​ទៅ​ប្រើប្រាស់​៕

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.