​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ លោក​សាប់​យឿន និង​លោក​កែវ សារ៉ាត់​ស្នាក់ការ​គយ​និង​រដ្ឋ​ករ​បើក​ចំហរ​ឲ​ក្រុម​ឈ្មួញ​នាំ​ចំណីអាហារ​ខូច​គុណភាព​មកពី​ថៃ ចូលមក​កម្ពុជា បាន​ដោយ​រលូន សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​

ខេត្ត​ឧត្ដរមានជ័យ​៖ លោក​សាប់​យឿន​ប្រធាន​ច្រកទ្វា​អត្តរ​ជាតិ​ជាំ​និង​លោក​កែវ​សារ៉ាត់​កំពុង​បើក​ចំហរ​ឲ​ក្រុម​ឈ្មួញ​នាំចូល​នូវ​ចំណីអាហារ​ខូចគុណភាព​
​ដូចជា​÷​ឆ្អឹង​មាន់​ជើងមាន់​ស្លាបមាន់​ប្រហិត​និង​គ្រឿង​ក្នុង​មាន់​ទា​ជ្រូក​នាំចូល យ៉ាង​រលូន តាម​ច្រកទ្វា​អន្តរជាតិ​ជាំ​ដែល​ចំណីអាហារ​ទាំងនោះ​គេ​សង្ស័យ​ថា​សុទ្ធ​តែ​អាហារ​ខូចគុណភាព​និង​អាច​ប្រើ​នូវ​សារធាតុ​គីមីុ​ទៀតផង​។​
​ដែល​អាហារ​ទាំងនេះ​មាន​ការហូរចូល​មក​តា​ម​ច្រក​អន្តរជាតិ​ជាំ​ចូល​មក​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រសាទ យ៉ាង​ពេញបន្ទុក​តែម្ដង​។​

​ជាក់​នៅ​ថ្ងៃ​ទី ១០​ខែកក្កដា​ឆ្នាំ​២០១៩ គេ​សង្កេតឃើញថា​ចំណីអាហារ​ឆ្អឹង​មាន់​ជើងមាន់​ស្លាប​ប្រហិត​និង​គ្រឿងក្នុង​សត្វ​មាន់​ទា និង​គ្រឿងក្នុង​ជ្រូក ជា​ច្រើន​គេ​កំពុង​ដាក់​លក់​នៅ​ក្នុង​បរិវេណ​ផ្សារ​ស្រុក​អន្លង់វែង​ជាច្រើន និង​ផ្សារ​ត្រពាំង​ប្រាសាទ​។​ដែល​ចំណីអាហារ​ទាំងនេះ​ក្រុម​ឈ្មួញ​តែងតែ​ធ្វើការ​នាំចូល​មកពី​ប្រទេស​ថៃ​តាម​ច្រកទ្វា​អន្តរជាតិ​ជាំ​ដែល​គេ​ដឹក​តាម​ប្រភេទ​រថយន្ត​កាមរី​ហើយ​យក​មក​ស្ទុប​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​ចែកចាយ​បន្តរ ទៅ​តាម​បណ្ដា​ភូមិ​ឃុំ ដាច់ស្រយាល​។​

​ប្រភព​ពី​អាជីវករ​ម្នាក់​នៅ​ស្រុក​អន្លង់វែង​បាន បង្ហើប អោយដឹងថា​ជា​រាងរាល់​ថ្ងៃ​នេះ​ចំណីអាហារ​ឆ្អឹង​មាន់​ជើងមាន់​ប្រហិត​និង​គ្រឿង​ក្នុង​សត្វ​មាន់ សត្វ​ទា និង​គ្រឿងក្នុង​ជ្រូក​។​ល​។​មិនដែល​ឃើញ​លោក​សាប់​យឿន​ប្រធាន​ស្នាក់ការ​ច្រកទ្វា​អន្តរជាតិ​ជាំ​និង​លោក​កែវ​សារ៉ាត់​ស្នាក់ការ​គយ​និង​រដ្ឋ​ករ​មិនដែល​ឃើញ​លោក​ទាំងពី​នាក់​នេះ​ធ្វើការ​ពិនិត្យ​ទៅ​ចំណី​អា​ទាំងនោះ​ទេ​គឺ​គេ​ឃើញ​ចាំតែ​អង្គុយ ទទួល​ផលប្រយោជន៍ ពី​ក្រុម​ឈ្មួញ​ដឹក​ចំណីអាហារ​នេះ​តែ​ប៉​ណ្ណុះ​។​សូម​បញ្ជាក់​យ៉ាង​ច្បាស់ក្រឡែត​ថា​លោក​សាប​
​យឿន​និង​លោក​កែវ សារ៉ាត់​កំពុងតែ ប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ដែល ចំ ណី​អាហារ​ទាំងអស់នេះ​ខាង​អាជ្ញាធ​ថៃ​គេ​បាន​ហាម​មិនអោយ​ពលរដ្ឋ​របស់​គេ បរិភោគ​នូវ​ចំណីអាហារ​ទាំង​នេះ​ឡើយ​។​

​ដោយឡែក នៅឯ​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ចំណីអាហារ​ខាងលើ​ខាង​ត្រូវបាន​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​បង្ក្រាប​បាន​រាប់សិប​តោន​ហើយ​ខាង​មន្ត្រី​ជំនាញ​ធ្វើការ​ពី​និត្យ​ទៅលើ​ចំណីអាហារ​នោះ​រក​ឃើញ​សុទ្ធតែ​នូវ​សារធាតុ​គីមុី យ៉ាង​ពេញបន្ទុក​ទៀតផង ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​
​ចំណែក ករណី​ខាងលើ​នេះ​យើង​មិន​អាច​សំុការ​បំភ្លឺ​បាន​ទេ​ពី លោក​សាប់ យឿន និង​លោក​កែវ​សារ៉ាត់​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ដើម្បី​សុំ​ការបំភ្លឺ​៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!