ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

ចិញ្ចើម​ផ្លូវ​ជាតិ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ក្លាយជា​កន្លែង​ស្តុក​សំរាម បញ្ចេញ​ក្លិន​សាយភាយ​ពេញបន្ទុក ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​មើលរំលង​

(​ខេត្ត​កំពត​) ៖ ការ​រ​យល់ដឹង​ផ្នែកអនាម័យ បរិស្ថាន​របស់​ប្រជាពលរដ្ឋ​ទូទាំង​តំបន់​ហាក់ដូចជា​នៅ​មាន​កម្រិត​នៅឡើយ ខណៈ​ដែល​ការបញ្ជ្រាប​បាន និង​កំពុង​បន្ត​អនុវត្ត​ជា​បន្តបន្ទាប់​ដូច​ភ្លៀង​លឹម ដោយ​គេ​សង្ឃឹមថា អំណើស​ត​ទៅ​ការសន្តោសប្រណី​ចំពោះ​អ្នក​ដែល​តែងតែ​លួច​ប្លុង​សំរាម​និង​កាកសំណល់​ពាស​វាល​ពាស​កាល​ដូច​ក្នុង​រូបភាព​នេះ នឹងរង​ការផាកពិន័យ​ដោយ​ពុំ​មានក្តី​យោគយល់​បានឡើយ​។​

​នេះ​ជា​ការ​ក្រើនរំឭក​មួយ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​តែងតែ​លើក​ទៅ​អនុវត្ត ក្នុង​ពិធី​ផ្សព្វផ្សាយ​ទាក់ទិន​នឹង​ការធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​នា​ពេលកន្លងមក ប៉ុន្តែ​ប្រធានបទ​ខាងលើ​ហាក់ដូចជា​ពុំ​បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាន​នោះឡើយ ហើយ​ប្រសិនបើ​គោលការណ៍​នេះ​ត្រូវបាន​សាធារណជន​អនុវត្ត​តាម​នោះ ប្រហែល​ជា​នៅតាម​ដងផ្លូវ​សាធារណៈ​នានា គ្មាន​សំរាម​និង​កាកសំណល់​បោះចោល​រប៉ាត់រប៉ាយ​បែប​នេះ​ឡើយ​។​

​យ៉ាងណាមិញ គេ​ពិតជា​ដឹង​ថា​កន្លងមក ក្រសួង​បរិស្ថាន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​មាន​ការយកចិត្តទុកដាក់​បំផុត​អំពី​បញ្ហា​បំពុលបរិស្ថាន​ដោយសារ​សំរាម និង​កាក​សំណល់​រាវ​រឹង ប៉ុន្តែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ហើយ​ការ​បោះចោល ឬ​ប្លង់​នូវ​កា​រ៉ុង​ច្រក​កាកសំណល់​ផ្សេងៗ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​រស់នៅ​តាម​ទីប្រជុំជន បាន​លួច​ដឹក​តាម​រថយន្ត​ឬ​ម៉ូតូ​យក​ទៅ​ទម្លាក់ចោល​នៅ​តាម​ដងផ្លូវ​នៅ​វេលា​យប់​ស្ងាត់​ដែល​ពុំ​មាន​អាជ្ញាធរ សមត្ថកិច្ច​មើលឃើញ​។​

​ម្លោះ​ហើយ​កិច្ចការពារ ថែរក្សា​បរិស្ថាន ក៏​ដូចជា​ការគ្រប់គ្រង​សំរាម​នៅ​តាម​តំបន់​នានា​ក៏​ជា​បន្ទុក និង​ភារកិច្ច​របស់​មន្ត្រី​មូលដ្ឋាន​នីមួយៗ​ដែល​ថ្នាក់​ខេត្ត​បាន​ផ្ទេរ​ជូន​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​ដែរ​។​

​យោង​តាម​ការលើកឡើង​ពី​សំណាក់​មន្ត្រីរាជការ​ក្នុងស្រុក​កំពង់ត្រាច​ម្នាក់​បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា កន្លងមក ក៏ដូចជា​ពេល​បច្ចុប្បន្ន មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថែមទាំង​បាន​បញ្ជ្រាប និង​កំពុង​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក ឲ្យ​យកចិត្តទុកដាក់ លើ​បញ្ហា​សោភ័ណភាព អនាម័យ ព្រមទាំង​ផ្នែក​បរិស្ថាន ដោយ​បាន​ដាក់​គោលការណ៍​ចាប់ពីពេលនេះ​តទៅ ក្នុងករណី​ដែល​មាន​ជនខិលខូច​នៅតែ​បន្ត​បោះចោល​សំរាម​ពាសវាល​ពាសកាល​ក្រោយ​ទទួលបាន​ការអប់រំ​ម្តង​ជា​ពីរ​ដង​រួចមក នោះ​អាជ្ញាធរ​នឹង​ចាត់ការ​ផាកពិន័យ​តាម​នីតិវិធី​ដោយ​មិន​លើកលែង​ឡើយ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ទៀតថា ប្រភព​ចម្បង នៃ​គំនរ​សំរាម​តាម​តំបន់​នីមួយៗ​តែង​កើតចេញ​ពី​សកម្មភាព​អាជីវកម្ម​នៅ​ក្បែរ​តំបន់​នោះ​ដោយ អាជីវករ​មួយចំនួន​មិន​បាន​ទុកដាក់​ក្នុង​ធុង​ត្រឹមត្រូវ ហើយ​ឆ្លៀត​ឱកាស​ដឹក​យក​មក​ចាក់​ចោល​តាម​ទីសាធារណៈ ពិសេស​តាម​ដងផ្លូវ​ជាតិ​តែម្តង​។ ចំពោះ​គំនរ​សំរាម​ដែល​កើតមាន​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច​នេះ ភាគច្រើន​នាំមក​ពី​ទីប្រជុំជន​ផ្សារ​កំពង់ត្រាច ដែល​អាជីវករ​ខ្លះ​បាន​ដឹក​មក​លប​លួច​ចាក់​ពេលយប់ ស្រប​ពេល​កម្លាំង​មូលដ្ឋាន​មិនទាន់​មាន​គ្រប់គ្រាន់​ក្នុងការ​ឃ្លាំ​ចាំមើល​នោះ​។ ជាធម្មតា អ្នក​សម្អាត​មិន​ត្រឹមតែ​ហត់​ទេ គឺ​ថែមទាំង​ខឹងសម្បារ​ចំពោះ​ក្រុម​អ្នក​យក​សំរាម​មក​ចោល​នេះ​ទៀតផង​។​

​ចំពោះ​ករណី​មាន​សំរាម និង​កាក​សំណល់​គ្រប់​ប្រភេទ​ដែល​គេ​ជញ្ជូន​ទៅ​ស្តុក​ទុក​នៅ ចិញ្ចើម​ផ្លូវ​យ៉ាង​ច្រើន​បែប​នេះ ពិតជា​បាន​បំពុល​បរិស្ថាន និង​ជះ​ក្លិនស្អុយ​សាយភាយ​ពេញបន្ទុក ធ្វើឱ្យ​មហាជន​នាំ​គ្នា​រិះគន់​មក​លើ​អាជ្ញាធរ និង​ជំនាញ ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​ចំពោះ​បុគ្គល​មួយ​ក្តាប់​តូច​ដែល​តែងតែ​លួច​យក​សំរាម​ទៅ​ប្លុង​ចោល​នៅពេល​យប់​អធ្រាត​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!