ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩ នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​កំពុង​ខ្វះខាត​ជីវភាព​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​

នៅ​ព្រឹក​ថ្ងៃទី  ៨ ខែ  កក្កដា ឆ្នាំ ២០១៩ អនុវត្ត​តាម​មតិ​ណែនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក លេខ ៨១៩ ស្ថិតនៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព​នាំយក​អំណោយ​ដែល​ជា​ការចូលរួម​ចែករំលែក​របស់​កងកម្លាំង​នគរបាល​ទៅ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​កំពង់​រស់​នៅ​មូលដ្ឋាន ចំនួន​០៣​គ្រួសារ ដែល​ក្នុងនោះ​មាន​៖
១-​គ្រួសារ​លោកយាយ ណិល យៀ​ត អាយុ ៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា​ទេ ឃុំ​ត្រាង ស្រុក កំរៀង កំពុង​មាន​ជម្ងឺ​ទទួលបាន​ថវិកា​ចំនួន​៥០០,០០០​រៀល​(​ហាសិប​ម៉ឺន​រៀល )​អង្ក​ចំនួន​៥០​គីឡូក្រាម មី​ចំនួន​០២​កេស​ទឹក​ផ្លែឈើ​ចំនួន​០១​យួរ​។​
២-​គ្រួសារ​លោក យាយ​ព្រំ ហុន អាយុ ៦៦ ឆ្នាំ​និង​គ្រួសារ​លោកយាយ ព្រំ ហុង អាយុ ៦៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក កំរៀង ខេត្ត​បាត់ដំបង​។ ទាំង​ពីរ​គ្រួសារ​នេះ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៣០០ ,០០០​រៀល​(​សាមសិប​ម៉ឺន​រៀល​)​អង្ក​ចំនួន ៥០​គីឡូក្រាម  ទឹក​ផ្លែឈើ​ចំនួន​០១​យួរ មី​ចំនួន ០១ កេះ​តូច ។​

​ប្រជាពលរដ្ឋ​ទាំង​បី​គ្រួសារ​បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​ក្នុងពេល​ដែល​ទទួលបាន​នូវ​អំណោយ​ដែល​ជា​ការចែករំលែករ​បស់​កងកម្លាំង​នគរបាល​ចំពោះ​ការខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន ៕
(​រូបភាព​នគរបាល​វរៈ​ព្រំដែន​គោក​លេខ​៨១៩)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.