ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​រដ្ឋបាល​ខេត្ត​កែប រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿង​ខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព ក្រុម​កាយ​រិទ្ធ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​គ្រប់​វិទ្យាល័យ​-​អនុវិទ្យាល័យ​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កែប បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ខ្លឹមសារ​ថា ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវបាន​កំណត់​និង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ឱ្យ​យើង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។​

​ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​ពិតជា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍ ថែមទាំង​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ដែល​បណ្តា​សមាជិក​ទាំងអស់​នៅលើ​សកលលោក​តែងតែ​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ ក្រោម​ប្រធានបទ​ផ្សេងៗ​ដើម្បី​ធ្វើ​ជា​ត្រីវិស័យ​ក្នុង​ការឆ្លើយតប​ឱ្យបាន​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ផ្តើមឡើង​ដោយសារ​គ្រឿងញៀន ក៏ដូចជា​ជួយ​ពញ្ញាក់​ស្មារតី​ដល់​ជន​គ្រប់​រូប​ឱ្យ​យកចិត្តទុកដាក់ និង​ចូលរួម​យ៉ាង​សកម្ម​ថែម​ទៀត ក្នុង​ការបង្កា ទប់ស្កាត់ រាល់​ករណី​ពាក់ព័ន្ធ​គ្រឿងញៀន​ខុសច្បាប់​។​

​នៅ​ឆ្នាំ​២០១៩​នេះ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ​”​សុខភាព​ដើម្បី​មនុស្សធម៌ មនុស្សធម៌​ដើម្បី​សុខភាព​” ការលើកកម្ពស់​ប្រសិទ្ធភាព រួមគ្នា​ដោះស្រាយ​ផលប៉ះពាល់ បញ្ហា​ស្មុគស្មាញ ហើយ​កម្ពុជា​បាននិងកំពុង​ឆ្លើយតប​និង​ចូលរួម​ទប់ស្កាត់បាន​ទាន់ពេលវេលា​។​

​ចំពោះ​ប្រធានបទ​នេះ ពិតជា​បាន​ពង្រឹង​នូវ​វិធានការ និង​ការអនុវត្ត​ច្បាប់ លើកកម្ពស់​ជា​បន្តបន្ទាប់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដូចជា​ការព្យាបាល ការស្តា​និតិ​សម្បទារ​ដល់​ជនរងគ្រោះ​ដែលជា​អ្នក​ញៀន​គ្រឿងញៀន ស្របតាម​បទដ្ឋាន​បច្ចេកទេស​ដែល​ជា​ការទទួលខុសត្រូវ​ជា​លក្ខណៈ​ជាតិ អន្តរជាតិ​។​

​ជាមួយ​នេះ​យើង​ក៏​មាន​សេវា​ព្យាបាល​ដល់​អ្នករងគ្រោះ​ដោយសារ​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត ដោយ​ផ្អែក​លើ​សហគមន៍​នៅតាម​គ្រឹះស្ថាន​សុខាភិបាល​។​តាមរយៈ​យន្តការ​ច្បាស់លាស់​ដើម្បី​ដឹកនាំ​និង​សម្របសម្រួល​រាល់​បញ្ហា​ពាក់ព័ន្ធ ប៉ុន្តែ​ការដោះស្រាយ​បញ្ហា​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​យើង​មិន​ត្រឹមតែ​មាន​កិច្ចសហការ​ល្អ​ជាមួយ​ស្ថាប័ន​នោះទេ គឺ​ទាមទារ​ចាំបាច់​នូវ​ការចូលរួម និង​ការគាំទ្រ​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម ពិសេស​មាតា បិតា អាណាព្យាបាល ដែល​ជា​កម្លាំង​ដ៏​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.