ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ ការរៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ៥​ឆ្នាំ លើក​ទី​២ (២០១៩-២០២៣)

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អញ្ជើញ​ចូលរួម​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ ការរៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ៥​ឆ្នាំ លើក​ទី​២ (២០១៩-២០២៣) ក្រោម​អធិបតីភាព លោក សំ សា​រ៉ា​ត អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នៅ​សណ្ឋាគារ​កំពត​ឌី​យ៉ាម៉​ង់​។

​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​នេះ​មាន លោក​អភិបាលរង​ខេត្ត តំណាង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរ​សុខាភិបាល មន្ទីរ​ផែនការ មន្ទីរអប់រំ យុវជន និង​កីឡា សាលាខេត្ត​កំពត និង​សិក្ខាកាម​អញ្ជេី​ញ​មកពី​ខេត្ត​ចំនួន​៦​ទៀត​រួមមាន ខេត្តតាកែវ ខេត្ត​កែប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ធំ  និង តំណាង​អង្គការ សង្គម​ស៊ីវិល សរុប​ប្រមាណ ១០០​នាក់​។

​សិក្ខាសាលា​មាន​គោលបំណង​៖
-​ពង្រឹង​បរិស្ថាន​ស្បៀង និង​ឥរិយាបទ​អ្នកប្រើប្រាស់ សម្រាប់​ជម្រើស​អាហារ​សុខភាព ជាពិសេស​ក្នុង​កំឡុងពេល​១០០០​ថ្ងៃ​ដំបូង​
-​ជំរុញ​ផលិតកម្ម​ស្បៀង​ចម្រុះ​ប្រកប​ដោយ​អាហារូបត្ថម្ភ​
-​បង្កើន​ភាព​មាន​ការទទួល​បាន និង​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ សេវា​សុខភាព ដែល​មាន​គុណភាព​
-​លើកកម្ពស់​សមភាព​ក្នុង​ការទទួល​បាន​ស្បៀង​គ្រប់គ្រាន់ ចម្រុះ និង​ប្រកបដោយ​អាហារូបត្ថម្ភ​ល្អ​
-​គាំពារ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​សុខភាព​ពី​ហា​នី​ភ័យ វិបត្តិ​និង​គ្រោះមហន្តរាយ​ធម្មជាតិ​នានា​
-​ធានា​ឲ្យមាន​ការរៀបចំ​អភិបាលកិ​ច្ច​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.