​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់ ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី​

​ខេត្ត​មណ្ឌលគិរី ៖ ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស ៤ នាក់ ព្រម​ទាំង​រថយន្ដ​ជាង​៤០​គ្រឿង​។​

​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​មណ្ឌលគិរី  ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ បាន​បង្ក្រាប​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៤០​គ្រឿង​ផង​ដែរ ។​

​តាម​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក នៅ​រសៀល​ថ្ងៃ​នេះ​ថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស​៤​នាក់ ដែល​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ និង​អ្នកបើករថយន្ត ព្រម​ទាំង​រថយន្ដ​ជាង​៤០​គ្រឿង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!