ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​វគ្គ​តម្រង់​ទិស​ស្តីពី “​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត តាម​បែប​វិមជ្ឍការ​” សម្រាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត សហការ​ជាមួយ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​បើក​វគ្គ​តម្រង់ទិស​ស្តីពី “​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត តាម​បែប​វិមជ្ឍការ​” សម្រាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ក្នុង​អាណត្តីទី​៣ និង​មិន​ធ្លាប់​កាន់​តំណែង​ពីមុន ក្រោម​អធិបតីភាព លោក ជឹង ផល្លា  ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នាពេល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ជា​ក្រុមប្រឹក្សា​ខេត្ត​កំពត តាកែវ ខេត្ត​កែប ខេត្ត​ព្រះសីហនុ លោក លោកស្រី នាយក នាយក​រដ្ឋបាលខេត្ត នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ប្រធាន អនុប្រធាន​ការិយាល័យ​ក្រុម​លេខាធិការ​ក្រុមប្រឹក្សា ចំណុះ​សាលាខេត្ត សរុប ៥២ នាក់​។

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល ០២​ថ្ងៃ គឺ​ថ្ងៃ​ទី​៨ ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​គោលបំណង ដើម្បី​ធានា​ឲ្យ​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ថ្មី អាច​បំពេញ​ការងា​ររ​បស់​ខ្លួន​ស្រប​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​គោលនយោបាយ​វិមជ្ឍការ និង​វិសមជ្ឍការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.