ប្រគល់​ប្រាក់​បេឡា​មរណៈ ជូន​គ្រួសារ​សព (​គ្រួសារ​ពលី​) ឈ្មោះ ប៉ង់ ទ្រី នៅ​ភូមិ​ត្រពាំង​ជ័រ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ចំនួន ៤ លាន​រៀល​

​កំពង់ធំ ៖ កាលពី​ថ្ងៃ​ទី ០៨ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃ ច័ន្ទ ទី ៧ កើត ខែ​អាសាឍ សមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ បាន​នាំយក​នូវ​ប្រាក់​បេឡា​មរណៈ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន ដែល​បាន​បាត់បង់​ជីវិត ។​

​លោក អ៊ាប ឈុន​ស្រ៊ាង ប្រធាន​មន្ទីរ ស អ យ និង​ជា​អនុប្រធាន​ប្រចាំការ  ស អ ក ខេត្ត​កំពង់ធំ បាន​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​ប្រគល់​ប្រាក់​បេឡា​មរណៈ​ជូន​គ្រួសារ​សព (​គ្រួសារ​ពលី​) ឈ្មោះ ប៉ង់ ទ្រី នៅ​ភូមិ​ត្រពាំង​ជ័រ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ចំនួន ៤ លាន​រៀល (៤,០០០,០០០៛) ដោយ​មាន​ការចូលរួម​ពី​សំណាក់​ក្រុម​ការងារ ស អ ក ខេត្ត ស្រុក សាខា ស អ ក ឃុំ និង​ប្រជាពលរដ្ឋ​ចូលរួម សរុប ចំនួន 36 នាក់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!