ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​អបអរសាទរ និង​ចែក​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ កីឡាករ​មាន​ស្នាដៃ​ល្អ ក្នុង​ការប្រកួត​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៩

កំពង់ចាម ៖​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជេី​ញ​ជា​គណ​:​អធិបតីភាព ក្នុង​ការអបអរសាទ​រ និង​ចែក​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ កីឡាករ​មាន​ស្នាដៃ​ល្អ ក្នុង​ការប្រកួត​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៩ និង​កីឡាករ​តេក្វាន់​ដូ ដែល​រៀបចំ​ដោយ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ចាម ។

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លើកឡើង​ថា ការអបអរសាទរ និង​លើកទឹកចិត្ត ចំពោះ ប្អូនៗ ក្មួយៗ ជា​សិស្សានុសិស្ស ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ខិតខំ​សិក្សា​រៀនសូត្ររ​ហូត​បាន​ពូកែ និង​ខិតខំ​ប្រឹងប្រែង​បញ្ចេញ នៅ​ទេពកោសល្យ និង​បច្ចេកទេស រហូត​ដណ្តើមបាន​ជ័យលាភី និង​មេដាយ ជូន​ដល់​សាលា ជា​ពិសេស​ជូន​ខេត្ត​កំពង់ចាម យើង​ទាំងមូល ផងដែរ ៕

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!