នាយ​សង្កាត់រដ្ឋបាល ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង មិន​ហ៊ាន​បង្ក្រាប មេ​ឈ្មួញ​ឈើ ប្រភេទ​លេខ​២ ឈ្មោះ វឿន ទុក​អោយ​មេ​ឈ្មួញ រូប​នេះ​ដឹក​ជញ្ជូន ឈើ​ពី​ខេត្ត​ព្រះវិហា ឆ្ពោះ​ទៅ​ស្រុក​វ៉ា​រិន្ទ ខេត្តសៀមរាប យ៉ាង​រលូន​គេ​សង្ស័យ បាន​លាភ​ស​ក្ករៈ ហើយ ទើប​មិន ហ៊ាន​បង្ក្រាប​

(​ខេត្ត​ឧត្ដរមានជ័យ​)៖ តាម​សេចក្ដីរាយការណ៍ មួយ​បាន​អោយដឹង ថា​មេ​ឈ្មួញ​ដឹក​ជញ្ជូន ឈើ​ប្រភេទ​លេខ​២ ខុស​ច្បាប់​របស់​ឈ្មោះ វឿន បានធ្វើ​សកម្មភាព ដឹកជញ្ជូន​តាម​គោយន្ត កែឆ្នៃ​ស្ទើ​រាល់​យប់ ចេញពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ទី​ស្នាក់​របស់ លោក ជៀល សុផល ជាយ​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ស្រុក​ត្រពាំង ប្រាសាទ​និង ទីស្នាក់ការ លោក​គង់ សារ៉េត នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង និង​ឆ្ពោះទៅ​ស្រុក​វ៉ា​រិន្ទ ខេត្តសៀមរាប បាន​យ៉ាង​រលូន​ទៅវិញ ដោយ​គេ​សង្ស័យថា មាន​ការបើក​ដៃ​ពី លោកនាយ​សង្កាត់​រដ្ឋ បាល​ព្រៃឈើ​ទាំង ពី​ស្រុក​ហើយ​ទើប គ្មាន​ការបង្ក្រាប​។​

​បើ​យោង​តាម​ប្រភព ពី​ពលរដ្ឋ​បានអោយ ដឹង​ថា​មេ​ឈ្មួញ​ឈ្មោះ វឿន រូបនេះ​បាន​យក​គោ យន្ត​កែឆ្នៃ​មួយ គ្រឿង​ដឹក​ឈើ ប្រភេទ​លេខ​២ ចេញពី​ខេត្ត ព្រះវិហារ​ស្ទើ​រៀង រាល់​យប់​ឆ្ពោះ ទៅ​ខេត្ត​សៀមរាប​និង បាន​ប្រើប្រាស់ រថយន្ត​មួយ​គ្រឿង ទៀត​បើក អម​គោយន្ត​កែឆ្នៃ ដឹក​ឈើ​ដើម្បី រត់​ការ​តាម​ផ្លូវ​និង បង់លុយ​ជូន​មន្ត្រី សមត្ថកិច្ច​ដែរ​ឈរ នៅលើ​ផ្លូវ​ដើម្បី ជៀសវាង​ធ្វើ ការឃាត់​ឬ​ក៍​សួ​នាំ​។​

​ប្រភព​ដដែល អោយដឹង​ទៀត ថា​មេ​ឈ្មួញ ឈ្មោះ វឿន ត្រូវបាន​គេ​ស្គាល់ ហើយ​ល្បីល្បាញ​ខាង ដឹកជញ្ជូន​ឈើ ប្រភេទ​លេខ​២ តាម​គោយន្ត​កែឆ្នៃ នេះ​យូ​ណាស់​មក ហើយ​តែ​គ្មាន​មន្ត្រី​អាជ្ញាធរ​មាន សម្ថ​ត​កិច្ច​ក្នុង​មូលដ្ឋាន ណា​អើ​រពើរ​នោះឡើ ជាពិសេស លោក​ជៀល សុផល​និង​លោក​គង់ សារ៉េត​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ទាំង​ពី​មិន​ដែរ​ធ្វើ ការបង្ក្រាប​ទៅ លើ​មេ​ឈ្មួញ ដឹក​ឈើ​ខុសច្បាប់ ឈ្មោះ វឿន ម្ដង​ណា​ឡើង មានតែ​នាំគ្នា​អង្គុយចាំ ទទួល​ផល​ពី​ការ​ហុច សំណែន​ដែល មេ​ឈ្មួញ​ម្នាក់នេះ សែន​ថ្វាយ តែប៉ុណ្ណោះ ។​

​ដោយសារ​តែ​ទង្វើរ របស់​លោកនាយ សង្កាត់​រដ្ឋបាល​ព្រៃ ឈើ​ទាំង​ពីរ គឺ​លោក ជៀល  សុផល និង លោក គង់ សារ៉េត បាន​ធ្វើ​ការឃុបឃិត​គ្នា និង​បើកដៃ​អោយ មេ​ឈ្មួញ​ដ៏​ល្បី ឈ្មោះ វឿន ដឹកជញ្ជូន​ឈើ​ទ​ឆ្លង កាត់​ទីស្នាក់ការ​របស់​ខ្លួន ដោយ​មិន​បង្ក្រាប​អញ្ចឹង ហើយ​បានជា មេ​ឈ្មួញ​រូប នេះ​អាច​ដឹកជញ្ជូន ឈើ​ទៅ​ដល់​ស្រុក​វ៉ា​រិន្ទ ខេត្តសៀមរាប​បាន យ៉ាង​រលូន​បែបនេះ​។​

​ពាក់ព័ន្ធ​ជុំវិញ​ករណី ខាងលើ​ក្រុម​ការងារ អង្គភាព​សារព័ត៌មាន​យើង បាន​ធ្វើ​ការទំនាក់ទំនង ទៅ​លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល ព្រៃឈើ​ស្រុក ត្រពាំង​ប្រាសាទ តាម ទូរស័ព្ទ​លោក​ឆ្លើយ  ថា​មេ​ឈ្មួញ​ឈ្មោះ វឿន រូ​ន​នេះ​បាន ដឹក​ឈើ​ចេញ មក​ជិត​ភ្លឺ​ហើយ ពិបាក​បង្ក្រាប​ណាស់ តែបើ​សង្កាត់​រដ្ឋ បាល​ព្រៃឈើ ស្រុក​អន្លង់វែង​បង្ក្រាប លោក​ក៍​បង្ក្រាប​ដែរ​។​

​ចំណែក​លោក គង់ សារ៉េត នាយ​សង្កាត់ រដ្ឋបាល​ស្រុក អន្លង់វែង​វិញ​លោក បាន​ឆ្លើយ​តាម​ទូរស័ព្ទ​វិញ​ថា លោក​កំពុងតែ​ឈឺ សម្រាក​នៅ​ឯក​ផ្ទះ ហើយ​រឿង​ឈើ​ដឹក តាម​រថយន្ត​គោយន្ត​កែឆ្នៃ ទាំង​នេះ​លោក​មិន​បានដឹង​ទេ​។​

​ជុំវិញ​ករណី​ខាងលើ នេះ​អង្គភាព សា​ព័ត៌មាន យើង​រងចាំ​ការ បំភ្លឺ​បន្ថែម​ពី មន្ត្រី​ពាក់ព័ន្ធ ទាំង​ពីរ​សង្កាត់ រដ្ឋបាល​ព្រៃ​ខាង លើ​នេះ​រាល់ ម៉ោង​ធ្វើការ​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!