​សម្តេច​តេជោ ហ៊ុន សែន​អញ្ជើញ​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​

នៅ​ព្រឹក​ថ្ងៃ​សៅរ៌ ៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​វិលត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នា​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស និង​ការប្រកាស​ចេញ​ជា​ផ្លូវការ​នូវ “​យុទ្ឋសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ហើយ​និង​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ឋិ​មនុស្ស UN ប្រកបដោយ​ជោគជ័យ​បំផុត​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​។​

​សូម​អរគុណ​បងប្អូន​ខ្មែរ​នៅ​អឺរ៉ុប​ទាំងអស់ ដែល​បាន​មក​ទទួល​ស្វាគមន៍​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​យ៉ាង​កុះករ​នៅ​ទីក្រុង​ហ្សឺ​ណែ​វដែល​បង្ហាញ​នូវ​ការគោរព​ស្រឡាញ់​គាំទ្រ​និង​ជឿជាក់​ឥត​ងាករេ​ចំពោះ​សម្តេច​តេជោ​ហ៊ុនសែន​ដែល​បាន​ដឹកនាំ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​ពិត​រហូតមក​ដល់​សព្វ​ថ្ងៃ​។​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា ៕
​ដោយ​៖​សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!