​លោក នួន សុខុម និង​លោក ឆេ​ញ សេង សហការ​ជាមួយ​ក្លឹប​អ្នក កាសែត​ឯករាជ្យ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ​

ដោយ​បាន​ស្តាប់​នូវ​ខ្លឹម  សារ​និង​អនុសាសន៍​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេជោ ហ៊ុន​សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា លោក នួន  សុខុម នាយរង​ខណ្ឌ​រដ្ឋបាល  ព្រៃឈើ​ខេត្ត​ព្រះវិហារ និង លោក ឆេ​ញ សេង នាយ  ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក ត្បែងមានជ័យ​និង​មន្ត្រីរដ្ឋបាល ផ្នែក​-​សង្កាត់​ជាច្រើន​រូប  ក្រោយពី​បាន​ទទួល​សេចក្តី រាយការណ៍​ពី​ក្លឹប​អ្នកកាសែត ឯករាជ្យ​រួច​មក លោក​និង  មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ចុះ មក​ភ្លាម​ដល់​ទីតាំង​បទល្មើស  ដែល​ស្ថិតនៅ​ក្នុង​ភូមិកន្ទ​ត្ទួ  ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត ព្រះវិហារ ដោយ​មាន​ឯកឧត្តម  ឧត្តមសេនីយ៍ត្រី ផុន សុមាលី  មេបញ្ជាការរង​កងពល​ធំ លេខ ៣ នាំ​កម្លាំង​យោធា​ចុះ  ជួយ​ធ្វើ​អន្តរាគមន៍​ផង​ដែរ ។​

​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន  សាកសួរ​ទៅ​កាន់​មេការ​យួន  ដែល​ប្រចាំការ​នៅ​សិប្បកម្ម នោះ​ថា ថៅកែ​ឈ្មោះ​អី ពួក  គេ​ឆ្លើយ​ថា ឈ្មោះ ប៊ី​ង និង បាន​ទំនាក់ទំនង​ទៅ​តាម​លេខ ទូរស័ព្ទ​ដែល​មេកា​បានឱ្យ​ថៅ កែ​យួន​នោះ​និយាយថា​វា​បាន បើ​កជាង ២​ឆ្នាំ​ហើយ ប៉ុន្តែ ធ្វើ​ច្បាប់​មិនទាន់បាន ដោយ  យោងតាម​ចម្លើយ​របស់​ថៅ កែ​យួន​នេះ​កម្លាំង​សមត្ថកិច្ច ចម្រុះ​បាន​ធ្វើការ​ដកហូត​នៅ ឈើ​ប្រណីត​រួមមាន​ ៖ បេង  នាងនួន ធ្នង់ រាប់រយ​ម៉ែត្រគូប  និង​សម្ភារៈ​សង្ហា​រឹម​មាន​គ្រែ យក្ស​និង​សា​ឡុង​យ​ក្សធំៗ​ព្រម ទាំង​ឧបករណ៍​កែច្នៃ​ជាច្រើន មុខ​ថែមទៀត ។ ក្រោយពី  បង្ក្រាប​ទីតាំង​យួន​មួយកន្លែង នេះ រួចមក​លោក នួន សុខុម  នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ និង​លោក  ឆេ​ញ សេង នាយ​ផ្នែក​រដ្ឋ​- បាល​ព្រៃឈើ​ត្បែងមានជ័យ  ប្រធាន​ក្លឹប​អ្នកកាសែត​ឯក រាជ្យ ឯកឧត្តម ហ៊ុន សុខា​,  ឯកឧត្តម ផុន សុ​ម៉ាលី ក៏បាន នាំ​កម្លាំង​ចម្រុះ​ទៅ​បង្ក្រាប បទល្មើស​សិប្បកម្ម​មួយកន្លែង ទៀត​ដែល​មាន​ទីតាំង​ជិតគ្នា ដែរ ក្នុងភូមិ​-​ឃុំ​កន្ទួត ស្រុក  ជាំ​ក្សាន្ត​ខាង​មុខ​ទីតាំង​កង ពល​តូច​លេខ ៨ ដែលមាន  លក្ខណៈ​ដូច​គ្នា​និង​ឈើ​ប្រណីត រាប់រយ​ម៉ែត្រគូប​ដែល​បង្កប់ នៅក្នុង​ព្រៃ​និង​តាម​រងដំឡូង ជិត​កន្លែង​សិប្បកម្ម​នោះ​ព្រម ទាំង​ឧបករណ៍​កែច្នៃ​មាន ម៉ាស៊ីនភ្លើង​ម៉ូ​ទ័រគ្រប់​ធន់​ជា ច្រើន​គ្រឿង​សង្ហា​រឹម​គ្រែ​យក្ស  និង​សា​ឡុង​យក្ស​និង​ឧបករណ៍ កែច្នៃ​ជាច្រើន​មុខ​ទៀត ។

​តាម​ប្រភព​ព័ត៌មាន​បាន  ឱ្យដឹងថា លោក នួន សុខុម  និង​លោក ឆេ​ញ សេង ធ្លាប់ មាន​ស្នាដៃ​ជាច្រើន​ក្នុង​ការ  ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​ព្រះវិហារ ៕
​ដោយ​ ៖ លឹម សារី​

 

2014_08_26vr1 (2) 2014_08_26vr1 (3) 2014_08_26vr1 2014_08_26vr1 (1)

Filed in: ខេត្តព្រះវិហារ, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!