ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​មេ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ (​ហៅ​ច្រក​ប៉ុស្ដិ ៧ ) មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទៅហើយ​.?

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា មកដល់​ពេល​នេះ​ឈ្មួញ​ច្រើន​នាក់​នៅ​តែ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​មាន​ការឃុបឃិត​ពី​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​។ តាម​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរថា គិត​ពី​អំឡុង​ថ្ងៃទី​១៥ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ​២០១៩ គឺ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​មិនតិចជាង​២០០​រថយន្ត​នោះ​ទេ​។ ក្នុងនោះ​លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ជា​អ្នក​មាន​សិទ្ធិ​អំណាច​ធំ​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​ណាំ​លៀ បានឲ្យដឹងថា ឈ្មួញ​ដែល​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​មានដូចជា ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន មន្ត្រីនគរបាល​ខេត្ត​មណ្ឌលគិរី ហើយ​ជា​ប្អូនប្រុស​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​។ ក្រុម​ឈ្មួញ​ទាំងនោះ​មិន​ញញើត​ក្នុង​ការបន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​៧​នោះទេ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទទួល​ផលប្រយោជន៍​ពី​ពួកគេ​ជា​ប្រចាំ ហើយ​ពួកគេ​មាន​ខ្នងបង្អែក​រឹងមាំ​។ មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ បាន​បញ្ជាក់ទៀតថា លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ដូច្នេះហើយ​ទើប​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វេភាគី​ណាំ​លៀ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។​

​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា បានឲ្យដឹងថា បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ កំពុង​រង​ការបំផ្លាញ​យ៉ាងគំហុក ព្រោះ​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ គឺជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​រាយការណ៍​ថា ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ប្រមូល​ទិញ​ឈើ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ណាំ​លៀ ហើយ​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​តែម្តង​។ បញ្ហា​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ស្រុក​ពេជ្រា​ដា ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាបសូន្យ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុន​នេះ​ឡើយ ព្រោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យស្រប​តាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.