ក្រុមការងារ​ក្លឹប​អ្នកកាសែត​ឯករាជ្យ ដែល​មាន​ឯកឧត្តម ហ៊ុម សុខា ជា​ប្រធាន​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​ឯកឧត្តម ផុន សុមាលី មេបញ្ជាការរង​កងពល​ធំ​លេខ ៣ ចុះ​បង្ក្រាប​បទល្មើស​ព្រៃ ឈើ​!

នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០ និង​៤៥​នាទី ក្រុមការងារ​ក្លឹប អ្នកកាសែត​ឯករាជ្យ​ដែល មាន ឯកឧត្តម ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯក រាជ្យ​និង​ក្រុម​ការងារ​បាន សហការណ៍​ជាមួយ​កម្លាំង រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ដែល​មាន​លោក នួន សុខុម នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ លោក ឆេ​ញ សេង នាយ​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​ត្បែងមានជ័យ​និង​មន្ត្រី ផ្នែក​-​សង្កាត់រដ្ឋបាល​ព្រៃឈើ ជាច្រើនរូប​ទៀត ។​

​ក្នុងនោះដែរ ក៏​មាន​កម្លាំង យោធា​ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ត្រី ផុន សុមាលី មេបញ្ជាការរង​កងពល​ធំ លេខ ៣ ចុះ​ជួយ​ធ្វើ​អន្តរាគមន៍ ផងដែរ បាន​ចុះ​បង្ក្រាប​ទីតាំង បើក​សិប្បកម្ម​យួន​អត់​ច្បាប់ ចំនួន ០២​កន្លែង ដែល​ស្ថិត នៅ​ភូមិ សាស្ត្រ​ភូមិ​កន្ទួត ឃុំ កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ វិហារ ។ សិប្បកម្ម​ដ៏​ធំ​ចំនួន​ពីរ កន្លែង​នេះ​ផលិត​នៅ​គ្រែ យក្ស និង​សា​ឡុង​យ​ក្សធំៗ​រាប់​មិន អស់​និង​បង្កប់​នូវ​ឈើ​ប្រណីត រាប់រយ​ម៉ែត្រគូប (​បេង​-​នាងនួន​-​ធ្នង់​)​នៅតាម​ចន្លោះ រង​តម្លូង​តាម​ព្រៃ​ជុំវិញ​រោង សិប្បកម្ម ។

​តាម​ប្រភព​ព័ត៌មាន​ពី ប្រជាពលរដ្ឋ​បាន​និយាយថា សិប្បកម្ម​ទាំងអស់នេះ​បើក​ធ្វើ ជាច្រើន​ឆ្នាំ​ហើយ ដោយមាន មន្ត្រី​យោធា​ធំៗ​កាង​ពីក្រោយ ទើប​ពួក​ថៅកែ​យួន​នេះ​ហ៊ាន ធ្វើ ។ ឧបករណ៍​ដែល​បាន​ដក ហូត​មាន​ម៉ាស៊ីនភ្លើង ម៉ាស៊ីន តាប​ឈូស ម៉ាស៊ីន​វាល ម៉ាស៊ីន បូម​ខ្យល់ ម៉ូទ័​រឈូស ម៉ូទ័​របុក ម៉ូទ័​រខាត់ ម៉ូទ័​រកាត់ ៘ និង​គ្រឿង​សង្ហា​រឹម​រាប់សិប គ្រឿង​ទៀត ក្រុម​សមត្ថកិច្ច ចម្រុះ​បាន​សួរ​ទៅ​ថៅកែ​យួន ឈ្មោះ ប៊ី​ង ថា អ្នកឯង​បើក សិប្បកម្ម​អត់​ច្បាប់​នេះ​ប៉ុន្មាន ឆ្នាំ​ហើយ ឈ្មោះ ប៊ី​ង នេះ និយាយថា ជាង​ពីរ​ឆ្នាំ​មក ហើយ​ដោយ​មិន​ទាន់​ធ្វើ​ច្បាប់ បាន ដូច្នេះ​បានន័យថា អ្នក ដែល​កាង​ពីក្រោយ​មិនធម្មតា ទេ ?

​សូម​បញ្ជាក់​ទៀត​ថា​ឈើ ប្រណីត​ពីរ​កន្លែង​នេះ​ជញ្ជូន បី​ថ្ងៃ​ទើប​អស់​ដោយ​រថយន្ត យី​ឌុប​ធំៗ​ចំនួន ៧ ទៅ​៨​គ្រឿង ដូច្នេះ​រឿង​នេះ​តើ​លោក អ៊ិត ភូម្រា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​ខេត្ត​ព្រះវិហារ​បាន​ដឹងឮ ខ្លះ​ដែរ​ឬទេ ឬ​មួយ​ត្រូវ​ថ្នាំ សណ្តំ​របស់​ថៅកែ​យួន​ទាំងពីរ នេះ​បាត់ទៅហើយ ពីព្រោះ ជាង ២​ឆ្នាំ​ហើយ ដែល​សិប្ប កម្មនេះ​បាន​បើក​ដោយ​អត់ ច្បាប់ទម្លាប់​និង​បង្កប់​ដោយ ឈើ​ប្រណីត​រាប់រយ​ម៉ែត្រគូប គឺ​ផ្ទុយ​នឹង​អនុសាសន៍​របស់ សម្តេច​តេជោ ហ៊ុន សែន ទាំងស្រុង ។ ដូច្នេះ​សូម​លោក គិត​ពិចារណា​ឱ្យបាន​ល្អិតល្អន់ ផង​ទាន !៕
​ដោយ​ ៖ លឹម សារី​

 

2014_08_26vr2 (4) 2014_08_26vr2 (5) 2014_08_26vr2 2014_08_26vr2 (1) 2014_08_26vr2 (2) 2014_08_26vr2 (3)

Filed in: ខេត្តព្រះវិហារ, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!