ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

ល្បែង​ជល់​មាន់ យូគី អាប៉ោង ចាប់ផ្តើម​ផ្ទុះឡើង​ទៀតហើយ​នៅក្នុង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​

ត្បូងឃ្មុំ ៖ បើ​និយាយ​ពី​បញ្ហា​ល្បែងស៊ីសង មើលទៅ​ហាក់​មិន​ថមថយ​សោះ បើទោះបី​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច ក្រឡា​ហោម ស ខេ ខំ​ស្រែក​យ៉ាងណាក៏ដោយ​។​ល្បែងស៊ីសង​ត្រូវបាន​គេ​ចាត់ទុកថា ជា​បទល្មើស​មួយ​ដែល​មាន​ការព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​សុ​វត្តិភាព ដោយសារ​តែ​ល្បែង​ជាដើម​ចម​នៃ​អំពើ លួច ឆក់ ប្លន់ និង​កាប់សម្លាប់​ជាដើម​។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា ល្បែង​ជល់​មាន់ យូគី អាប៉ោង ចាប់ផ្តើម​ផ្ទុះឡើង​ទៀតហើយ ស្ថិត​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ស្ថិតក្នុង​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ក្នុងនោះ​គឺ​មាន​មនុស្ស​២​នាក់ ដែលជា​អ្នក​ទទួលខុសត្រូវ ទី​១ ឈ្មោះ ហេង និង​ទី​២ ឈ្មោះ​លឹម​។​ពលរដ្ឋ​បាន​រាយការណ៍​ទៀតថា លោក​ហេង និង​លោក​លឹម បាន​ដើរ​ប្រាប់​គេ​ថា បើក​ល្បែងស៊ីសង​ខុសច្បាប់​បាន​ទាល់តែ​មាន​ការអនុញាតិ​ពី​អាជា្ញធរ​មាន​សមត្ថកិច្ច​ខេត្ត ដោយសារ លោក​ជា​មនុស្ស​មាន​ឥទ្ធិពល​អាច​និយាយ​ជាមួយ​ថ្នាក់លើ​បាន​(​ខេត្ត​) ។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់​មក​ទៀត​ថា ទីតាំង​សង្វៀន​ជល់​មាន់ និង​យូគី អាប៉ោង​នេះ បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ស្ថិត​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ស្ថិតក្នុង​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ។​

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​លោក ឧត្តមសេនីយ៍​ប៉ែន​រ័ត្ន​និង​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា​២០១៩ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេ ជុំវិញ​ចំណាត់ការ​បង្ក្រាប​ល្បែងស៊ីសង​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ដាស់តឿន​ក្រើនរំឭក​ថា​មាន​មតិ​ពី​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្រប់​ទីកន្លែង​អំពី​សមត្ថកិច្ច​មិន​ព្រម​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជា​ថ្នូរ​នឹង​ការ​ដាក់​ខែ​យកប្រាក់​ពី​អ្នក​បើក​ល្បែង ដូច្នេះ​ត្រូវ​ពង្រឹង​ក្នុង​ការបង្ក្រាប​ឡើងវិញ​ចៀសវាង​ការរិះគន់​នានា​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ​ថ្មី នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​សុទ្ធតែ​ស្ថិត​នៅក្នុង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។​

​សម្តេច​បន្តថា “​ល្បែងស៊ីសង​នេះ មាន​អ្នក​តិះ​តៀន​យើង​ថា អូ​…​សមត្ថកិច្ច​នេះ ដេក​លក់​អស់​ហើយ សមត្ថកិច្ច​បាន​ប្រាក់​ដាក់​ខែ មិន​ព្រម​បង្ក្រាប​មុន ដូច​ជា​ល្បែង​ជល់​មាន់ អាប៉ោង និង​ល្បែង​អី​ផ្សេងទៀត​ជា​ហូរហែ​”​។​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បន្ថែមថា ដូច្នេះ​កុំ​មាន​ការរិះគន់​បន្តទៀត ត្រូវ​រួម​គ្នា​បង្ក្រាប ដើម្បី​ឲ្យ​ដូច​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.