​លោក ​ចេង ​ឡៃ​ ខិតខំ​ប្រឹងប្រែង​ក្នុង​ការអនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​

ខេត្ត​ពោធិ៍សាត់​ ៖ លោក ចេង ឡៃ ជា​ប្រធាន  មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តពោធិ៍  សាត់​បាន​យកចិត្តទុកដាក់​ជាសំខាន់ លើ​ការបណ្តុះបណ្តាល​ធនធាន មនុស្ស និង​ជម្រុញ​ការងារ​ចុះបញ្ជី  ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជាក់  ស្តែង​បាន​បើក​វគ្គ​បណ្តុះបណ្តាល គណៈកម្មការ​រដ្ឋបាល ឃុំ​ស្យា​, ឃុំ ស្វាយ​លួង​, ឃុំ​កណ្តៀង ក្នុងស្រុក កណ្តៀង និង​បាន​បញ្ជូន​មន្ត្រី​ចំនួន  ២០​រូប ក្នុងនោះ​មាន​នារី ០១​រូប  ដើម្បី​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន លក្ខណៈ​ជា​ប្រព័ន្ធ​ចំនួន ២​វគ្គ នៅ ខេត្ត​បន្ទាយមានជ័យ ។​

​ដោយឡែក មន្ទីរ​ក៏​បាន​ចាត់  តាំង​មន្ត្រី​មន្ទីរ​ចំនួន ៤​រូប ទៅ​ចូល  រួម​សិក្ខាសាលា​ការផ្សព្វផ្សាយ​ក្រម រដ្ឋប្បវេណី ស្តីពី​កិច្ច សន្យា​សំខាន់ៗ  និង​អំពី​អនិត្យានុកូល​រយៈពេល​៣​ថ្ងៃ  នៅ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត និង​បាន​បញ្ជូន​មន្ត្រី​ចំនួន ១​រូប  ទៅ​ចូលរួម​ក្នុង​វគ្គ​បំប៉ន​លើក​ទី ៣  ស្តី​ពី​សំណង់​បៃតង​រយៈពេល ៣០  ថ្ងៃ​ន​ទីស្តីការ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ។

​ក្នុងនោះដែរ អនុប្រធាន​មន្ទីរ  ក៏​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការកសាង​សមត្ថភាព​សម្រាប់​ការ គ្រប់គ្រងទីក្រុង ទីប្រជុំជន​ចំនួន ៣ ថ្ងៃ​ផងដែរ ។

​នៅក្នុង​របាយការណ៍​ក៏​បាន​ឱ្យ ដឹង​ផង​ដែរ អំពី​ការងារ​រដ្ឋបាល​ដីធ្លី  លើ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ ដាច់ដោយ​ដុំ គឺ​ចេញ​ទុតិយតា​ចំនួន ១​ក្បាលដី​, ការចុះបញ្ជី​ដំបូង​ចំនួន  ២​ក្បាលដី ការផ្ទេរ​អចលនវត្ថុ​ទាំង  មូល ចំនួន ៥០​ក្បាលដី​, ការ​បំពែក  ក្បាលដី​ចំនួន ១៣​ក្បាលដី​, ការដាក់បន្ទុក​ចំនួន ១៨​ប័ណ្ណ (​ដាក់  បញ្ចាំ ០៣​ហី ​បូតែក ១៥) ។ ការ លើក លែង​បន្ទុក​ចំនួន ៧​ប័ណ្ណ​(​ការ  លើកលែង​បញ្ចាំ ៤ ហ៊ី​ប៉ូ​តែ​ក ៣)   ការប្តូរ​ភេទ​ដី​កសិកម្ម​ទៅ​ដី​សាង  សង់​ចំនួន ១​ក្បាលដី ។​

​ចំពោះ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន  លក្ខណៈ​ជា​ប្រព័ន្ធ គឺ​ចំនួន​ក្បាលដី ប្រមូល ៣.៣៨៩​ក្បាលដី បូក យោង ៤៣.៨៥៥ ក្បាលដី​បញ្ចូល ទិន្នន័យ​បាន ៣.៣៨៩​ក្បាលដី បូក យោង ៤៣.៨៥៥​ក្បាលដី គូ​ន​បាន ៣.៩៥៨​ក្បាលដី បូក​យោង ៤៣.  ៥៦៦​ក្បាលដី​, ក្បាល​ដី​ទំនាស់ ០ ក្បាលដី បូក​យោង ១៩​ក្បាលដី​, ក្បាល ​ដី​គ្មាន​ទិន្នន័យ ៤៨​ក្បាលដី​,  បូក​យោង ៥៤២​ក្បាលដី ចំនួន ប័ណ្ណ​ចុះហត្ថលេខា​រួច ១.០៧៣ ប័ណ្ណ បូក​យោង ៣៨.៤៦២​ក្បាល  ដី ចំនួន​ប័ណ្ណ​ចែក​រួច ២.៨២៦ ប័ណ្ណ បូក​យោង ៣៦.៥៩៤​ក្បាលដី  និង​ការងារ​ចុះបញ្ជី​ដីធ្លី​អនុវត្តបទ បញ្ជា ០១.០០ បាន​ជាង ៥​ម៉ឺន ប័ណ្ណ លើ​ផ្ទៃដី​ជាង ៧​ម៉ឺន​ហិកតា​។​

​ចំណែក​ការងារ​ភូមិសាស្ត្រ​វិញ  បាន​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ អំពី​ការថែរក្សា​បង្គោល​ប្រថពី​វិភាគ នៅតំបន់​វិនិច្ឆ័យ ។ រីឯ​ការងារ  ដោះស្រាយ​វិវាទ​ដីធ្លី​ក្រុមការងារ ដោះស្រាយ​ទំនាស់​ចល័ត​របស់  គណៈកម្មការ​សុរិយោដី​ក្រុង​ពោធិ៍ សា​ត់ ច្រាន​ចោល​ចំនួន ០៨ ដក ពាក្យ​ចំនួន ០១, បញ្ជូន​ចំនួន ០៩, បញ្ចប់​ចំនួន ០៥ សរុប​ចំនួន ២៣ សំណុំរឿង ។ ដំណោះស្រាយ​របស់  គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត  កំពុង​ដោះស្រាយ​ចំនួន ១៣, ច្រាន ចោល ១៨ សរុប​ចំនួន ៣៥​សំណុំ រឿង និង​ដំណោះស្រាយ​របស់  គណៈកម្មការ​សុរិយោដី​ថ្នាក់ស្រុក  ច្រាន​ចោល​ចំនួន ០១​បញ្ចប់​ចំនួន  ០៦ ។​

​ការងារ​រៀបចំ​ដែនដី​នគ​រូប​នី  យក​ម្ម​បាន​ចុះ​ស្វែងរក​បង្គោលព្រំ  ក្បាលដី​ពីរ​ក្បាលដី​ដែល​មាន​ទំនាស់ ព្រំ នៅភូមិ​ចំការចេក​ខាងជើង  សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។  បាន​ចុះ​ទៅ​កំណត់​និយាម​ការ​តាម គោលដៅ​ដែល​គ្រោង លើ​ផែនទី​,  បាន​គូសព្រាង​នៅ​លើ​ផែនទី​ប្រើ ប្រាស់​ដី​សាមញ្ញ​និង​អនាគត​នៅ​ឃុំ សំរោង ស្រុក​ភ្នំក្រវាញ ។ ការងារ  គ្រប់គ្រង​សំណង់​បាន​ចេញ​លិខិត អនុញ្ញាត​សាងសង់​បាន​ចំនួន ៣៨ ច្បាប់ ក្នុងនោះ​មាន ៣១​ច្បាប់ ជា សមត្ថកិច្ច​របស់​អភិបាលក្រុង​ជា  ប្រភេទ​សំណង់​លំនៅឋាន​មាន ៣៤  ច្បាប់ ជា​ប្រភេទ​ភូមិគ្រឹះ​មាន ០១ ច្បាប់​ជា​ប្រភេទ​សំណង់​ផ្សេងៗ  មាន ៣​ច្បាប់ ។​

​វិធានការ​គ្រប់គ្រង​សំណង់ បន្ត  ទប់ស្កាត់​ការសាងសង់​សំណង់ បណ្តោះអាសន្ន​លើ​ដី​របស់​រដ្ឋ​ណែ នាំ និង​ជម្រុញ​ឱ្យ​ម្ចាស់ សំណង់​សុំ  លិខិតអនុញ្ញាត​សាងសង់​បន្ត​ចុះ ត្រួតពិនិត្យ​ការងារ​សាងសង់​នៅ តាម​បណ្តា​ស្រុក និង​ក្រុង ៘

​នៅក្នុង​របាយការណ៍​បាន​បន្ត  ឱ្យដឹង​ទៀត​ថា​ការអនុវត្តន៍​ការងារ កន្លងមក​នៅ​ជួប​នឹង​ផល​លំបាក​ខ្លះៗ ដូចជាប្រជាពលរដ្ឋ​ពុំ​ទាន់​យល់​ដឹង ពី​ច្បាប់​ភូមិបាល​និង​ច្បាប់​ផ្សេងៗ ទៀត​បាន​ទូលំទូលាយ ។ សមត្ថភាព គណៈកម្មការ​សុរិយោដី​ថ្នាក់ស្រុក ក្នុង​ការដោះស្រាយ​ទំនាស់​ដីធ្លី​នៅ មាន​កម្រិត​មាន​ប្រជាពលរដ្ឋ​មួយ ចំនួន​ទាមទារ​ឱ្យ​អាជ្ញាធរ​និង​រដ្ឋ​- បាល​សុរិយោដី​ចុះបញ្ជី​ដីធ្លី​មិន​ស្រប ច្បាប់ អតិថិជន​ម្ចាស់​ដី​ខ្លះ មានការ  ភ័ន្តច្រឡំ​ពី​សេវា​សុរិយោដី​និង​ពន្ធ ប្រថាប់ត្រា​នៃ​ការចុះបញ្ជី​ដី​បន្ត​ការ ចាត់វិធានកា​រណ៍ផ្លូវ​ច្បាប់ទាក់ទង ទៅនឹង​ច្បាប់​សាងសង់​មិនសូវមាន ប្រសិទ្ធភាព ។

​ប្រជាពលរដ្ឋ​ភាគច្រើន​សាង  សង់​លំនៅឋាន​គ្រប់​ប្រភេទ​ពុំ​សុំ លិខិតអនុញ្ញាត​សាងសង់​ការ​សាង សង់ និងជួសជុល​សំណង់​ពុំបាន​គោ  រព​តាម​បទដ្ឋាន​បច្ចេកទេស ស្ថា​-  បត្យក​ម្ម និង​វិស្វកម្ម មាន​ការចូល  ទន្ទ្រាន​កាន់កាប់​ដី​ឡូ​តិ៍កសិកម្ម​និង​ដី សម្បទាន​មិនទាន់បាន​បែងចែក​ពី សំណាក់​ជន​ខិលខូច​(​ប្រជាពលរដ្ឋ ក្បែរខាង​)…. ៘ ៕​

chan silay

Filed in: ខេត្តពោធិសាត់, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.