ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រារព្ធ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​

រាជធានី​÷​នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រារព្ធ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​

​ជា​កិច្ច​ចាប់ផ្ដើម អង្គពិធី​បាន​ស្ដាប់​របាយការណ៍​បូក​សរុប​បញ្ជី​ស្ថិតិ​គ្រឿងញៀន សារធាតុ​គីមី​ផ្សំ និង​សារធាតុ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​រឹបអូស​កម្ទេច​ចោល​នា​ថ្ងៃនេះ និង​បាន​ស្ដាប់​ការអាន​សារលិខិត​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា និង​មាន​មតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ «​សុខភាព​ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាព​»​នៅថ្ងៃនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ស្មារតី​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​សម្ដេច​បាន​បន្ថែ​ថា​នៅថ្ងៃនេះ កម្ពុជា និង​បណ្ដា​រដ្ឋ​ផ្សេងទៀត បាន​ប្រារព្ធ​ទិវា​នេះ​ឡើង ដើម្បី​បំផុស ដាស់តឿន និង​ក្រើនរំលឹក​ដល់​ជន​គ្រប់​រូប ឲ្យ​គាំទ្រ និង​ចូលរួម​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​យល់ដឹង​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ ហើយ​សម្រាប់​ថ្ងៃ​នេះ យើង​ក៏​នឹង​ដុត​កម្ទេច​ចោល​គ្រឿងញៀន​មួយចំនួនទៀត​ដែរ​។​

​សម្ដេច​ក្រឡាហោម ក៏​បាន​ថ្លែង​កោតសរសើរ​គ្រប់ភាគី​ដែល​បាន​សហការ​គ្នា​ប្រារព្ធ និង​ចូលរួម​ក្នុង​ទិវា​នេះ ហើយ​ដែល​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នា​ពេលកន្លងមក ទៅ​តាម​តួនាទី ភារកិច្ច និង​ស្មារតី​ទទួលខុសត្រូវ ពិសេស​បាន​ចូលរួម​យ៉ាង​សកម្ម នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ជា​បន្តបន្ទាប់​ជា​មួយ​រាជរដ្ឋាភិបាល​។​

​ជាមួយគ្នា​នេះ​សម្ដ​ច​ក្រឡាហោម ក៏​នៅ​មាន​តែ​មាន​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​គ្រឿងញៀន ដោយសារ​តែ​និន្នាការ​សកល និង​ស្ថានភាព​ភូមិសាស្ត្រ ដែល​ធ្វើឲ្យ​ក្រុម​ឧក្រិដ្ឋជន នៅតែ​បន្ត​ព្យាយាម​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស​កម្ពុជា ហើយ​ពលរដ្ឋ​មួយចំនួន​នៅតែ​បន្ត​រង​ផលប៉ះពាល់ បើទោះបីជា​រាជរដ្ឋាភិបាល​ខិតខំ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​យ៉ាង​សកម្ម​ក្ដី​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​ជាមួយនឹង​ការ​ប្រឈម​ខាងលើ កម្ពុជា​ក៏​បង្កើន​ការធ្វើ​សកម្ម​ភាពឆ្លើយតប​យ៉ាង​ផុលផុស និង​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​គ្រឿងញៀន​នេះដែរ តាមរយៈ​ការដាក់ចេញ​យុទ្ធនាការ​បង្ក្រាប ការ​ផ្ដោត​លើ​ទីតាំង​កំសាន្ត ការ​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​បន្ថែម​ពី​នេះ សម្ដេច​បាន​ណែនាំ​ឲ្យ​មន្ត្រី កម្លាំង​អនុវត្ត​ច្បាប់ និង​គ្រប់​ភាគី បន្ត​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ​គ្នា​បង្ក្រាប​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នៅ​ផ្ទះសំណាក់ ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត និង​ការ​ចរាចរណ៍​គ្រឿងញៀន​តាម​ច្រក​ព្រំដែន​ចូល​មក​ក្នុង​ប្រទេស ពីព្រោះ​ករណី​ទាំងនេះ​សុទ្ធតែ​ជា​ករណី​ធំៗ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មេក្លោង និង​បណ្ដាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​ជាមួយគ្នានេះ សម្ដេច​បាន​ផ្ដល់​អនុសា​សន៍​មួយចំនួនទៀត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពាក់ព័ន្ធ​នឹង​សមត្ថភាព និង​ការទទួលខុសត្រូវ​របស់​មន្ត្រី និង​កម្លាំង​អនុវត្ត​ច្បាប់ ការពង្រឹង​យន្តការ​ភូមិ​ឃុំ​សង្កាត់​គ្មាន​គ្រឿងញៀន ការគៀងគរ​កិច្ច​សហការ​ពី​គ្រប់ភាគី ការ​ស្ដារនីតិសម្បទា វិធានការ​អនុវត្ត​ច្បាប់ និង​ការ​ផ្ដោតលើ​តំបន់​ព្រំដែន​។​

​សម្ដេច​ក៏​បាន​ណែនាំ​ឲ្យ​ពង្រឹង​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន និង​ការចូលរួម​អនុវត្ត​ពី​ពលរដ្ឋ ពិសេស​ពី​វិស័យ​ឯកជន ក្រោម​ពាក្យស្លោក​”​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន គឺជា​ការការពារ​ផលប្រយោជន៍​ខ្លួនឯង​” និង​បាន​អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជាមួយ​រាជរដ្ឋាភិបាល​។​

​ជា​ការកត់សំគាល់ សម្ដេច​ក្រឡាហោម ស ខេង បាន​ដាស់តឿន​ក្រើនរំលឹក​ឲ្យ​មន្ត្រី និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ កុំ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឲ្យសោះ តាមរយៈ​ការចៀសវាង​ឲ្យដាច់​ខាត​នៅ​នូវ​ពាក្យ​គន្លឹះ​«​កុំ​៤» គឺ​”​កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើ​ជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍​” ក្នុងករណី​បទល្មើស​គ្រឿងញៀន​។​

​បន្ទាប់​ពី​បញ្ចប់​សុន្ទរកថា និង​ការ​មានមតិ​សំណេះសំណាល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ រួម​ទាំង​អង្គពិធី​ទាំងមូល មុន​នឹង​អញ្ជើញ​បង្ហោះ​សារ​អបរំ​ចងភ្ជាប់​ប៉ោងៗ​ជា​និមិត្តរូប នឹង​ដុតបំផ្លាញ​គ្រឿងញៀន​ជាង​២​តោន ព្រម​សារធាតុ​គីមី​ផ្សំ​ជាច្រើន​ទៀត​៕​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.