ពិធីសូត្រមន្ត​ចម្រើន​ប្រោះព្រំ​លើករាសី​នាំ​សិរី​សួស្តី​នៅ​អង្គភាព​សា​ព័ត៌មាន​គេហ​ទំ​ពរ័ រស្មី​ស្វាយរៀង​

ស្វាយរៀង ៖ នៅ​ព្រឹក ថ្ងៃអាទិត្យ​០៦ រោជ ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃអាទិត្យ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ លោក រុន សារ៉េត អនុប្រធាន​ក្រមសីលធម៌ «​ក្លឹប​អ្នកកាសែត​ឯករាជ​»
​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហ៊ុន សុខា ជា​ប្រធាន​បាន​អញ្ជើញ​ចូលរួម​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត  ប្រោះព្រំ​លើករាសី នាំ​សិរី​សួស្ដី​ជូន​ដល់​ក្រុមការងារ​នៅ​ស្នាក់ការ គេហ​ទំ​ពរ័ រស្មី​ស្វាយរៀង នៅ​ភូម​ព្រះអង្គ​កែវ ឃុំ​ជ្រុង​ពពេល​ស្រុក​រំដួល​ខេត្ត​ស្វាយរៀង ។

​លោក ហែម សុខ បាន​មានប្រសាសន៍ថា ៖ លោក​មាន​សេចក្តីត្រេកអរ និង​សូម​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​អនុញ្ញាតអោយ រូបលោក​បាន​ដំណើរការ​សារព័ត៌មាន គេហទំព័រ រស្មី​ស្វាយរៀង ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និង​ក៏​ដូចជា សង្គមជាតិ  រួមចំណែក លើកកម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុងនាម​ជា​អ្នក​សារព័ត៌​មាន លោកនឹងខិតខំ​​ពង្រឹង​គុណភាព​​ព័ត៌មាន​កាន់តែ​ល្អ ដើម្បី​ជាការ​រួមចំណែក​កសាង​សង្គមជាតិ​មួយ​ដ៏​ផូរផង់ ។​

​ចូលរួម​នៅក្នុង​កម្មវិធី​នោះដែរ មាន​ភ្ញៀវ​កិត្តិយស​ចូលរួម ដូចជា អជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និង​មិត្ត​រួម​អាជីព​សា​រព​ត័មាន បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដើម្បី​អបអរសាទ ។​
១.​ខ្ញុំបាទ ហែម សុខ ជា ចាងហ្វាង​ការផ្សាយ​
២.​លោក ហែ​ន សំអាត ទីប្រឹក្សារ​
៣.​លោក រុន សារ៉េត នា​ពន្ធ​នាយក​
៤.​លោក កង ថា នា​ពន្ធ​នាយករង​
៥.​លោកស្រី ឌុ​ច ធីតា ហិរញ្ញវត្ថុ​
៦.​ហែម ព្រួញ អ្នកបច្ចេកទេស​
៧.​លោក ប៉ែន សំ​អ៊ាន ភ្ងាក់ងារ​យក​ព័ត៌មាន​ និងបណ្តាអ្នកសារព័ត៌មានជាច្រើនទៀត ។

​លោក ហែម សុខ អតីត​អ្នកយកព័ត៌មាន កាសែត ឆន្ទៈ​ខ្មែរ ។ ក្រោយពី​បាន​បម្រើការ​ផ្នែក​សារព័ត៌មាន​ជាច្រើន​ឆ្នាំ លោក​បាន​ផ្តួចផ្តើម​គំនិត បង្កើត សារព័ត៌មាន​ផ្ទាល់ខ្លួន និង​ស្នើ​សុំ​ច្បាប់​អំពី​ក្រសួង​ព័ត៌មាន បើក​គេហ​ទំ​ពរ័ រស្មី​ស្វាយរៀង ៕

​គួរបញ្ជាក់​ថា ពិធី​ក៏​បាន​រៀបចំ​ទៅ​តាម​គន្លង​ទំនៀម​ទំលាប់​ប្រពៃណី ព្រះពុទ្ធសាសនា ដោយ​បាន​និមន្ត​ព្រះសង្ឃ ៧ អង្គ សូត​មន្ត​ចំរើន​ព្រះ​បរិត្ត​នៅ​ទីស្នាក់ការ​សា​រព​ត័មាន គេហ​ទំ​ពរ័ រស្មី​ស្វាយរៀង ។ បន្ទាប់​ពី​បញ្ចប់​ពិធី ក៏​មាន​ការរៀបចំ​ពិសារ​អាហារ​សាមគ្គី តាំងពីព្រឹក​រហូត​ដល់​យប់​យ៉ាង​អធឹកអធម  ៕

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!