ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

បរិស្ថាន​បៃតង​នាំមក​នូវ​សុវត្ថិភាព​នៃ​ភពផែនដី វឌ្ឍនភាព​សង្គម និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​

(​ខេត្ត​កំពត​)៖ មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា ការងារ​បរិស្ថាន ជា​កិច្ចការ​ដែល​ត្រូវបាន​ពិភពលោក​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ក្របខណ្ឌ សហគមន៍ -​សង្គមជាតិ -​តំបន់ និង​ពិភពលោក ត្រូវ​បន្ត​ចូលរួម​ពង្រឹង ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ ព្រោះ​បរិស្ថាន​ល្អ​រក្សាបាន​នូវ​សុវត្ថិភាព​នៃ​ភពផែនដី វឌ្ឍនភាព​សង្គម និង​ការរស់នៅ​ដោយ​ចីរភាព​។​

​ថ្លែង​នៅក្នុង​ពិធិ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន ពិភពលោក ០៥​មិថុនា​ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ « ការបំពុល​ខ្យល់​» ដែល​រដ្ឋបាល​ខេត្ត​ក្រោម​កា​រៀបចំ​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​នៅ​ព្រឹក ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​អនុវិទ្យាល័យ​ឌី​ប៉ុក​មហា​សាមគ្គី​ក្រុង​កំពត​ខេត្ត​កំពត លោក សូ​ត យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា  ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន ពិភពលោក ៥​មិថុនា តែង​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​ភាពចាំបាច់​និង​សារប្រយោជន៍​នៃ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស ជីវៈចម្រុះ​និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យបាន​សមស្រប សំដៅ​កែប្រែ​ផ្នត់គំនិត​និង​ឥរិយាបថ​មហាជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យទៅ​ជា​កម្លាំងចលករ ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​លើ​ភពផែនដី​ស្របទៅតាម​ទស្សនាទាន​«​ការអភិវឌ្ឍ​ដោយ​ចីរភាព​»​។​

​លោក សូ​ត យា អនុរដ្ឋលេខាធិការ ក៏​បាន​បញ្ជាក់ថា សព្វថ្ងៃ​នេះ​កម្ពុជា និង​ពិភពលោក កំពុង​ប្រឈម​បញ្ហា​បរិស្ថាន​ចម្បងៗ​មាន​អាទិ៍ ការកើនឡើង​កំដៅ​ផែនដី​-​គ្រោះ​រាំងស្ងួត​និង​ទឹកជំនន់​-​ការបាត់បង់​ព្រៃឈើ​និង​ជីវៈចម្រុះ​-​កង្វះ​ទឹកស្អាត​និង​ថាមពល​-​ជម្ងឺឆ្លង​និង​សន្តិសុខ​ស្បៀង​ជាដើម​។

​ដូចនេះ​នៅ​ចំពោះ​មុខ​នេះ រាជរដ្ឋាភិបាល កម្ពុជា​មិន​បាន​ព្រងើយកន្តើយ​ដោយបាន​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ថែរក្សា​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ដោយ​ចីរភាព ឆ្លើយតបបាន​ទៅនឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នៃ បម្រែបម្រួល​អាកាសធាតុ​កម្ពុជា​២០១៤-២០២៣ ក្នុង​ចក្ខុវិស័យ​គាំទ្រ​កម្ពុជា​អភិវឌ្ឍ​ឆ្ពោះទៅ​សង្គម​មួយ​បៃតង ដែល​បញ្ចេញ​កាបូ​និក​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ សមធម៌ ចីរភាព និង​ដោយ​ពឹងផ្អែក​លើ​ចំណេះដឹង​ជា​គោល ដើម្បី​ជា​ត្រីវិស័យ​តម្រង់​ទិស​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។​

​នៅ​ឱកាស​នោះ​ដែរ​លោក ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត ក្នុង​នាម​រដ្ឋបាល​ខេត្ត​ក៏​បាន​មានប្រសាសន៍​អំពាវនាវ​ប្រជា​ពល​ទូទៅ សូមឱ្យ​មាន​ការចូលរួម​ទាំងអស់គ្នា​ក្នុង​កិច្ច​គាំពារ បរិស្ថាន​និង​ជីវៈចម្រុះ ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន ឱ្យ​មាន​សភាព​ស្រស់ស្អាត​សមជា​ខេត្ត​ទេសចរណ៍​ទំនើប​មួយ​ពិសេស​ក្នុង​ក្រុង​កំពត ត្រូវតែ​ស្អាត​ឱ្យ​សម​ជា​ទីក្រុង​គំរូ ព្រោះ​បរិស្ថាន​បៃតង់​ល្អ​ស្អាត​រក្សាបាន​នូវ​សុ​វត្តិភាព វឌ្ឍនភាព និង​ភាព​រស់នៅ​ដោយ សុខដុមរមនា​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.