ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​រំដួល អាណត្តិ​ទី​៣

ស្វាយរៀង ÷ ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ២​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលា​ស្រុក​រំដួល​មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​រំដួល អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក លោកស្រី មន្ត្រីរាជការ​សាលាខេត្ត លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន អនុប្រធាន មន្ទីរ​នានា​ជុំវិញ​ខេត្ត លោក លោកស្រី ក្រុមប្រឹក្សា​ស្រុក​អាណត្តិ​ថ្មី គណៈ​អភិបាលស្រុក មន្ត្រី​សាលាស្រុក មេបញ្ជាការ​កងកម្លាំង​ទាំង​៣​ក្នង​ស្រុក ប្រធាន អនុប្រធាន​ការិយាល័យ​ជំនាញ​នានា​ជុំវិញ​ស្រុក លោក លោកស្រី​ក្រុមប្រឹក្សាឃុំ​ទាំង​១០ លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ប្រធាន​មណ្ឌល​សុខ ភាព​ទាំង​៤​ក្នុងស្រុក សរុប​ចំនួន ១១២​នាក់ ស្រី​៣១​នាក់​។​

​ឯកឧត្តម តូច ប៉ូ​លី​វ៉ា ក្នុងនាម​ឯកឧត្ដម​អភិបាលខេត្ត សូម​សំដែង​នូវ​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ស្រុក​រំដួល ដែល​ត្រូវបាន​តំណាង ប្រជាពលរដ្ឋ ដែល​ជា​សមាជិក សមាជិការ ក្រុមប្រឹក្សាឃុំ ដែល​ជា​អង្គ​បោះឆ្នោត បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ស្រុក ឲ្យ​កាន់រីកចម្រើន លើ​គ្រប់​វិស័យ​ថែមទៀត ម្យ៉ាងវិញទៀត​ការពង្រឹង​សាមគ្គីភាព​ឯកភាព ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី​នៅ​ក្នុង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ គឺ​ធ្វើឲ្យ​យើង​សម្រេច​គោលដៅ មូលដ្ឋាន​មាន​ការអភិវឌ្ឍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង​។​

​ឯកឧត្ត​បានបញ្ជាក់​ថា  គណៈបញ្ជាការ​ឯកភាព​ស្រុក​ត្រូវ​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ឲ្យ​បង្កើន​ការថែរក្សា​ការពារ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្របខណ្ឌ​ស្រុក​ទាំងមូល ដោយ​ត្រូវ​យកចិត្តទុកដាក់ លើ​វិធានការ​សំខាន់ៗ​ក្នុងនោះ ត្រូវ​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យចូល​រួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ជាពិសេស​ករណី​ក្មេង​លង់ទឹក​ដែល​ជា​បញ្ហា​ប្រឈម​មួយ​ដែល​តែង​កើតមានឡើង​នៅ​តាម​បណ្ដាល​ឃុំ​ក្នុងស្រុក បង្ក្រាប់​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់​ប្លន់ និង​ល្បែងស៊ីសង​ខុសច្បាប់ បន្ត​លើកកម្ពស់​ការពង្រឹង​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ពិសេស​សុវត្ថិភាព​ចរាចរ ដោយ​ត្រូវ​ផ្តល់​លើ​ការផ្សព្វផ្សាយ​អប់រំ ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ស្រុក​៕

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.