​លោក គង់ វិបុល អញ្ជើញ​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​ល្វាឯម អាណត្តិ​ទី​៣ នៅ​សាលាស្រុក​ល្វាឯម ខេត្ត​កណ្ដាល​

(​កណ្តាល​)៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ លោក គង់ វិបុល ប្រតិភូ​រាជ រដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ពន្ធដារ តំណាង​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កណ្តាល ក្នុង​កម្មវិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​ល្វាឯម អាណត្តិ​ទី​៣ នៅ​សាលាស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។​

​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​ល្វាឯម​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាស្រុក​ល្វាឯម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលស្រុក នគរបាល កងរាជអាវុធហត្ថ មេឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក គង់ វិបុល បាន​អបអរសាទរ​ចំពោះ​សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា​ស្រុក​ល្វាឯម ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​នៅ​ពេល​នេះ​។​

​លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិកភាព​ក្រុមប្រឹក្សា​ស្រុក ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ បាន​ផ្តល់​នូវ​សេចក្តី​ទុកចិត្ត បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ ដើម្បី​បន្ត​ដឹកនាំ​ស្រុក​ល្វាឯម និង​បន្ត​អភិវឌ្ឍន៍​មូលដ្ឋាន ឱ្យ​មានកា​រីកចម្រើន លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​លោក​បាន​ក្រើនរំលឹក​ឱ្យ​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ ព្រមទាំង​គណៈ​អភិបាលស្រុក និង​ឃុំ​-​សង្កាត់ ត្រូវ​បំពេញ​ភារកិច្ចរ​បស់​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ប្រទេសជាតិ និង​ប្រជាជន​ក្នុង​ស្រុក​ល្វាឯម​ទាំងមូល ស្រប​តាម​គោលការណ៍ និង​នីតិវិធី​ដែល​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​បាន​កំណត់​, និង​ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការ​អាទិភាព​, ការផ្តល់សេវា​សាធារណៈ និង​ការដោះស្រាយ បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​, និង​ការធានា​សន្តិសុខ​, សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឱ្យបាន​ល្អ ប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​

​លោក គង់ វិបុល បាន​លើកឡើង​ថា ដើម្បី​សម្រេច​បាន​ភារកិច្ច​ទាំងនេះ សមាជិកភាព​ក្រុមប្រឹក្សា​ស្រុក​ទាំងអស់ ត្រូវខិតខំ​ពង្រឹងស្មារតី សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​ក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​សមត្ថកិច្ច ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ ភាពម្ចាស់ការ ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុង​ការឆ្លើយតប​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!