ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជិត​២០​នាក់​ដកហូត​ថ្នាំញៀន​១៤០​កញ្ចប់​តូច​

ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ជិត​២០​នាក់​រួម​ ​និង​ថ្នាំញៀន​ចំនួន​១៤០​កញ្ចប់​តូច ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការណ៍​ជាមួយ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ធ្វើ​ការចុះ​បង្ក្រាប​និង​ឃាត់ខ្លួន កាលពី វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​គ្មាន​លេខ​(​សំណង់​មិន​រៀបរយ​) ផ្លូវ​រថភ្លើង ក្រុម​២៦ ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យដឹង​ថា​ដោយ​បាន​ការអនុញ្ញាត​តាមរយៈ​ទូរស័ព្ទ​ពី​លោក ឡុង ជាប ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ចូលរួម​ផ្ទាល់​ពី​លោក អ៊ុ បញ្ញា ជា​ក្រឡាបញ្ជី​អម​ផង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ រ៉ឹម ម៉ិច នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ទោ ស៊ិន វណ្ណ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ប្រតិបត្តិ​ការសរុប​ចំនួន​១៥​នាក់​បាន​ចុះ​ដល់​ចំណុច​ខាងលើ​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៤០​កញ្ចប់​តូច និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៤​នាក់ ភេទ​ប្រុស​។​
​បន្ទាប់​មក​ក្រុម​ការងារ​ខាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​បង្ក្រាប​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៨​នាក់ ស្រី​០១​នាក់ និង​ម៉ូតូ​ចំនួន​១២​គ្រឿង​បន្ថែម​ទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.