ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ក្រុងកែប អាណត្តិ​ទី​៣

(​ខេត្ត​កែប​)៖ នៅ​រសៀល​ចន្ទ ១៥​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ ជា​គណៈអធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា ក្រុងកែប ខេត្ត​កែប អាណត្តិ​ទី​៣ ។​

​អញ្ជើញ​ចូលរួម​ក្នុង​ធិ​ធី​នេះ​មាន លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកនាយក នាយក ទីចាត់ការ ចំណុះ​សាលាខេត្ត ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង ប្រធាន​ការិយាល័យ​ចំណុះ​សាលាក្រុង ចៅសង្កាត់ សរុប​ប្រមាណ ៩៦​នាក់​។​

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ក្រុងកែប អាណត្តិ​ទី​៣​នេះ មាន​ចំនួន​សមាជិក​ចំនួន​១៣​រូប ស្រី ០២​រូប ដែល​មាន​លោក អិុន ស៊ុន ជា​ប្រធាន​។​

​បន្ទាប់​ពី​ប្រកាស​អនុក្រឹត្យ​តែងតាំង លោក អ៊ិន ស៊ុន ប្រធាន​ក្រុមប្រឹក្សា​ក្រុងកែប បាន​ឡើង​ប្តេជ្ញា​ចិត្ត​ដូច​ខាងក្រោម​៖
១-​គោរព និង​ប្រតិ​ប​តិ្តដោយ​ភក្តីភាព​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង​ប្រជាពលរដ្ឋ សូម​គោរព​ប្រតិ​ប​តិ្ត​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជក្រិត្យ អនុក្រឹត្យ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុតិ្ត​នានា​ជា​ធរមាន ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណ​តិ្ត​ទី​៦ លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​ធ្វើ និង​អនុវត្ត​សេចក្តីសម្រេច​ប្រកបដោយ​អភិបាលកិច្ច​ល្អៗ​។​

២-​ខិតខំ​ពង្រឹង​រដ្ឋបាល​ឯកភាព ដើម្បី​ឱ្យ​រដ្ឋបាល​នេះ​អាច​ម្ចាស់ការ​បាន​ក្នុង​ការគ្រប់គ្រង​ការចាត់ចែង​មុខងារ និង​ធនធាន​ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បតិ្ត និង​មាន​សមត្ថភាព​ក្នុង​កិច្ចការ​សម្របសម្រួល ប្រកបដោយ​ប្រសិទ្ធភាព លើ​សកម្មភាព​នៃ​ការផ្តល់​សេវា​ធា​ធា​រណៈ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

៣-​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង និង​មន្ត្រី​បុគ្គលិក ព្រមទាំង​ពង្រឹង​និង​លើកកម្ពស់​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមប្រឹក្សា​តាម​ប្រភេទ ក្រសួង​ស្ថាប័ន មន្ទីរ​អង្គភាព ការិយាល័យ​ក្នុង​ដែន​សមត្ថកិច្ច ដើម្បី​សុខដុម​នីយកម្ម​លើ​ទិដ្ឋភាព​នយោបាយ​និង​រដ្ឋបាល សំដៅ​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ដ៏​រឹងមាំ ខ្លាំងក្លា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស​។​

​ក្នុង​ឱកាស​នេះ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែង​អបអរសាទរ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ក្រុងកែប ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សា​ក្នុង​សង្កាត់ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​កែប ឲ្យ​បន្ត​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ដោយ​ត្រូវតែ​ខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព យុត្តិធម៌ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.