​លោក ប៉ា សុជាតិ​វង្ស អញ្ជើញ​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​

(​ភ្នំពេញ​)៖ លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ របស់​ខណ្ឌ​ច្បារអំពៅ​មាន​លោក អ៊ំ ម៉ារ៉េត ជា​ប្រធាន​ក្រុមប្រឹក្សា និង​មាន​សមាជិគ​ចំនួន ២០​រូប​។​

​ពិធី​ប្រកាស​ចូល​កាន់តំណែង​នៅ​ព្រឹក​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាខណ្ឌ​ច្វារ​អំពៅ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលខណ្ឌ អធិការនគរបាល មេបញ្ជាការ​កងរាជអាវុធហត្ថ ចៅសង្កាត់ មេភូមិ និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​សូមបញ្ជាក់​ថា ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ កន្លងទៅនេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​គាំទ្រ​លើសលុប និង​គ្រប់គ្រង​អាសនៈ​ក្រុមប្រឹក្សា ស្ទើរតែ​ទាំងស្រុង​បន្ត​ពី​នោះ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​លទ្ធផល​ផ្លូវការ ដែល​ប្រកា​ដោយ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ បានបង្ហាញ​ថា ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៥៥០​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​៦​អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​៣​អាសនៈ ក្នុងចំណោម​អាសនៈ​សរុប​៥៥៩​អាសនៈ​៕​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!