ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ថ្នាក់ក្រោម​ជាតិ ឲ្យ​បន្ត​ខិតខំ​អនុវត្ត​កិច្ចការ ភូមិ​-​ឃុំ មាន​សុវត្ថិភាព បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដើម្បី​រក្សា​បាន​សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ​ជូន​ប្រជាពលរដ្ឋ​

មណ្ឌលគិរី ៖ ឯកឧត្តម  ងី  ចន្ទ្រ​ផល  រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ  ថ្លែង​បែប​នេះ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត ចំនួន​១៥​រូប   ដោយ​មាន​ការចូលរួម​ពី​សំណាក់   ឯកឧត្តម  ស្វាយ  សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​ឯកឧត្តម លោកជំទាវ ក្រុមការងារ​ចុះ​ជួយ​ខេត្ត​មណ្ឌលគិរី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ទាំង​ប្រាំ នឹង​មន្ត្រីរាជការ​សាលាខេត្ត ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្ត  នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១៥​កើត ខែ ជេ​ស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម  ងី ចន្ទ្រ​ផល បាន​ជម្រុញ​ដល់​គណៈ​អភិបាលខេត្ត  រួមទាំង​ក្រុមប្រឹក្សា​ខេត្ត ត្រូវ​បន្ត​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អោយ​ចូលរួម​នូវ​គោលនយោបាយ ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួមចំណែក​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ដែល​កើតមាន​នៅ​តាម​មូលដ្ឋាន ពិសេស​បទ​លើ្មស​គ្រឿងញៀន ការជួញដូរ​មនុស្ស អំពើចោរកម្ម ល្បែងស៊ីសង​ជា​ដើម ត្រូវ​ខិតខំ​ពង្រឹង​វិធានការ​រដ្ឋបាល​និង វិធានការ​ច្បាប់​អោយ​ម៉ឺងម៉ាត់   បន្ត​លើកកម្ពស់​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ  ពិសេស​ត្រូវ​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យបាន​ទូលំទូលាយ និង​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់ ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវមាន​ការទទួលខុសត្រូវ​ក្នុង​ការលុបបំបាត់ប៉ុ​ស៍ត្រួ​ត​ពិនិត្យមិន​ស្រប​ច្បាប់​ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ក្រុមការងារ​ចុះ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់ សម្របសម្រួល​រៀបចំ​វេទិកាសាធារណៈ  ដើម្បី​ផ្តល់​ឱកាស​ដល់​

​ប្រជាពលរដ្ឋ​បញ្ចេញមតិ និង​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​នានា  ដែល​កើតមានឡើង​នៅ​មូលដ្ឋាន​របស់​ពួកគាត់ និង​ការរក​ដំណោះស្រាយ​ផ្សេងៗ​។​
​ឯកឧត្តម  ស្វាយ  សំ​អ៊ាង អភិបាលខេត្ត បាន​មានប្រសាសន៍ថា ការប្រកាស​ចូល​កាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិ​ទី​៣​នេះ  ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការបន្ត​សុពលភាព​នៃ​ក្រុមប្រឹក្សា​ខេត្ត និង​បន្ត​ធ្វើ​ការដឹកនាំ​ការងារ​នៅក្នុង​អាណត្តិ​ថ្មី​របស់​ខ្លួន​។  ឯកឧត្តម ក៏​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ខេត្ត ដែល​ទើប​ទទួល​ចូលកាន់​មុខ​តំណែង​ថ្មី សូម​បន្ត​ពង្រឹង​ទំនាក់ទំនង​ផ្ទៃក្នុង​ក្រុមប្រឹក្សា និង​ទំនាក់ទំនង​ល្អ​ជាមួយ​គណៈ​អភិបាលខេត្ត ឲ្យបាន​កាន់តែ​ជិតស្និទ្ធ​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ ព្រមទាំង​ជាមួយ​មន្ត្រី​រាជកា​រទាំង​អស់  ដោយ​គោរព​ទៅ​តាម​តួនាទី ភារកិច្ច និង​ឋានានុក្រម​ការងារ ក្តាប់​នូវ​សភាពការណ៍ ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ចូលរួម​ជម្រុញ​លើកទឹកចិត្ត និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ សំដៅ​រួមគ្នា​កសាង និង​អភិវឌ្ឍន៍​ខេត្ត ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ឈាន​ឡើង​ថែម​ទៀត ៕

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.