ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​កាកបាទក្រហមកម្ពុជា ប្រារព្ធ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត និង​រាប់បាត្រ​ព្រះសង្ឃ​៨៤​អង្គ ថ្វាយព្រះព​រ សម្ដេច​ព្រះមហាក្សត្រី ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា គម្រប់​៨៣ យាង​ចូល​៨៤​ព្រះវស្សា​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​សហការី​ទាំងអស់ រួម​ទាំង​យុវជន​ស្ម័គ្រចិត្ដ ប្រារព្ធ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត និង​រាប់បាត្រ​ព្រះសង្ឃ​៨៤​អង្គ ថ្វាយព្រះពរ​សម្ដេច ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធាន​កិត្ដិយស​កាកបាទក្រហ​ម​កម្ពុជា ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​គម្រប់​៨៣ យាង​ចូល ៨៤​ព្រះវស្សា ។​

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សហការី​នៃ​កាកបាទក្រហមកម្ពុជា​ទាំងអស់ បាន​លើក​ហត្ថ​ប្រណម្យ បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី នៃ​អតីត​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ គ្រប់​ព្រះអង្គ ព្រះ​បារមី ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​កុរ សំរឹទ្ធ​ស័ក ព​.​ស ២៥៦៣ ព្រះនាម ទុង្ស​ទេវី សូម​ជួយ​បីបាច់​ថែរក្សា សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ ដល់​ប្រជានុរាស្ត្រ​ជា​កូនចៅ ចៅទួត របស់​ព្រះអង្គ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ដរាប​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.