ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្ត​ស្វាយរៀង អាណត្តិ​ទី​៣

​ស្វាយរៀង ៖ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៃ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្ត​ស្វាយរៀង អាណត្តិ​ទី​៣ ដែល​មាន​ការចូលរួម​ពី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​សាលាខេត្ត​ស្វាយរៀង និង​អ្នកពាក់ព័ន្ធ​ទាំងអស់ សរុប​ប្រមាណ ៤០០​នាក់ នា​ព្រឹក​ថ្ងៃអាទិត្យ ១៤​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​អាគារ​”​ឃ​”​សាលាខេត្ត​ស្វាយរៀង​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​ថ្លែង​នូវ​សន្ទរ​កឋាស្វាគមន៍​អំ​ពី​វឌ្ឍននៈភាព​ការងារ​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង ដែល​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច កិច្ចការងារ​រដ្ឋបាល ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការខិតខំ​អភិវឌ្ឍន៍​ហេត្ថារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ស្វាយរៀង​សម្រេច​បាន​នា​ពេល​កន្លង​ទៅ​។​

​ក្នុងឱកាស​នោះ​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​សំដែង​នូវ​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង ដែល​ត្រូវបាន​តំណាង ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត ឲ្យ​កាន់រីកចម្រើន លើ​គ្រប់​វិស័យ​ថែមទៀត ។​

​សម្តេច​ក្រឡាហោម​ស ខេង​បាន​បន្តទៀតថា ការពង្រឹង​សាមគ្គីភាព ឯកភាព ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់ របស់​មន្ត្រី​នៅ​ក្នុង​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ គឺ​ធ្វើឲ្យ​យើង​សម្រេច​គោលដៅ មូលដ្ឋាន​មាន​ការអភិវឌ្ឍន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង ។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា គណៈបញ្ជាការ​ឯកភាព​ខេត្ត ត្រូវ​ដឹកនាំ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ឲ្យ​បង្កើន​ការថែរក្សា​ការពារ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្របខណ្ឌ​ខេត្ត​ទាំងមូល ដោយ​ត្រូវ​យកចិត្តទុកដាក់ លើ​វិធានការ​សំខាន់ៗ​ក្នុងនោះ ត្រូវ​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យចូល​រួម​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ជាពិសេស​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់​ប្លន់ និង​ល្បែងស៊ីសង​ខុសច្បាប់ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​។​

​នៅ​អាណត្តិ​ទី​៣​នេះ នៃ​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង មាន​ចំនួន ២៣​រូប ក្នុងនោះ​ឯកឧត្តម ជុំ ហាត ត្រូវបានតែងតាំង ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​៕

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.