ឃាត់ខ្លួន​យុវជន​២​នាក់ ក្រោយពី​បាន​ទទួល​បណ្តឹង​ពី​ករណី​លួច​កាបូប​

នៅ​ថ្ងៃ​ទី​14-06-2019 វេលា​ម៉ោង 03 និង 30 នាទី មាន​ករណី​អំពើ​លួច​មួយ​កើតឡើង​ត្រង់​ចំណុច​ក្រុមទី 11 ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​កាបូប​លុយ​ជនរងគ្រោះ​ឈ្មោះ ចឹក គឹម​អាន ភេទ​ប្រុស  អាយុ​65​ឆ្នាំ​ស្នាក់នៅ​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង  ខេត្ត​បាត់ដំបង ។​

​ក្រោយពេល​ទទួល​បណ្តឹង​កម្លាំង​យើង​បាន​ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់​÷
1-​ឈ្មោះ ប៊ិន  បូរី ភេទ​ប្រុស  អាយុ 27 ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ 13 មករា សង្កាត់​ព្រែក​ព្រះស្តេច    ក្រុង​បាត់ដំបង​។​

2-​ឈ្មោះ​វង   រ៉ាវី  ភេទ​ប្រុស  អាយុ​27​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជ័យ  ឃំ​ុ​អភិវឌ្ឍន៍  ស្រុក​ទឺកផុស  ខេត្ត​កំពុង​ឆ្នាំ​។​

​សម្ភារៈ​ដកហូត រួមមាន ÷ ម៉ូតូ​ម៉ាក់​ហុងដា​ធុន​សេ ១២៦ ពណ៌​ខ្មៅ​ចំនួន ០១ គ្រឿង សេរី​ឆ្នាំ 2018 លេខ​តួ​និង​លេខ​ម៉ាស៊ីន​5177033 ផ្លាកលេខ​1T 6216​កំពង់ចាម ។​

​បច្ចុប្បន្ន ជន​សង្យ័យ និង​វត្ថុតាង ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តាម​និតិ​វិធី​ច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!