ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​អ្នកប្រើប្រាស់​ស្លាក​លេខ​រដ្ឋ​ក្លែងក្លាយ​បំពាក់​លើ​រថយន្ត និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​ព្រឹក​នេះ​

(​ខេត្ត​កំពត​)៖ ជនសង្ស័យ​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​(​ប្រើប្រាស់​លិខិត​ក្លែងក្លាយ​) ប្រើប្រាស់​ស្លាក​លេខ​រដ្ឋ​ក្លែងក្លាយ​បំពាក់​លើ​រថយន្ត និង​ម៉ូតូ ដែល​សមត្ថកិច្ច​ខេត្ត​កំពត ឃាត់ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ ឥឡូវ​ត្រូវ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​នេះហើយ​។​

​ជនជាប់សង្ស័យ​ទាំង​២​នាក់ ទី​១-​ឈ្មោះ ហិុន យុ​ត្ថា​ណា (​ហៅ​បារាំង​) ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ទី​២-​ឈ្មោះ ចាន់ សុផល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​។​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ជុំវិញ​ករណី​ខាងលើ សមត្ថកិច្ច​ខេត្ត​កំពត បានឲ្យដឹងថា ការបញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅកាន់​សាលាដំបូង​ខេត្ត​កំពត​ឲ្យ​ចាត់ការ​បន្ត​នេះ ដោយសារ​ជនសង្ស័យ បាន​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ដូចជា​បំពាក់​ស្លាក​លេខ​រដ្ឋ​ក្លែងក្លាយ​ទៅលើ​រថយន្ត​(​រដ្ឋ 07-2-6688 និង​ម៉ូតូ លេខ​ក្លែងក្លាយ​(​រដ្ឋ 07-1-7777)​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយ​ពី​សួរចម្លើយ ឈ្មោះ ហិុន យុ​ត្ថា​ណា បាន​សារភាព​ថា កាលពី​ឆ្នាំ​២០១៧ ខ្លួន​បាន​ចូល​បម្រើ​ការងារ​នៅក្នុង​អង្គការ​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ​(O.K.C.D)​នៅ​ខេត្ត​បន្ទាយមានជ័យ អស់​រយៈពេល​២​ឆ្នាំ ហើយ​នៅតែ​បន្ត​រហូត​ដល់​បច្ចុប្បន្ន ដោយ​ទទួលបាន​មុខងារ​ជា​ប្រធាន​ត្រួតពិនិត្យ​ទូទៅ​។​ក្រោយមក​ដោយ​មើលឃើញ​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ខ្លួន​ក៏​តំណាងឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៥០០​គ្រួសារ ស្ថិតក្នុង​ឃុំ​ត្រែងត្រយឹង និង​ឃុំ​ចំ​បក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ស្នើសុំ​ថ្នាក់ដឹកនាំ​ឲ្យជួយ​ផ្តល់​ដី​ចំនួន​១៣០១​ហិកតា ដើម្បី​សង់​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ​។​លុះ​ដល់​ឆ្នាំ​២០១៩ ខ្លួន​បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ម៉ាក ម៉ាក​សឺ​ដែស ពណ៌​ស្ក ផលិត​ឆ្នាំ​១៩៩៤ ពាក់​ស្លាក​លេខ​ក្លែងក្លាយ រដ្ឋ​07-2-6688 ពី​មិត្តភក្តិ​ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ក្នុងតម្លៃ​១៥០០​ដុល្លារ​។​

​ឈ្មោះ ហិុន យុ​ត្ថា​ណា បាន​សារភាព​ទៀតថា ចំណែក​ម៉ូតូ​ម៉ាក​អ៊ែរ​ប្លែក ពណ៌​ស ខ្លួន​បាន​ទិញ​ពី​ឃ្លាំង​នៅ​ភ្នំពេញ​ក្នុង​តម្លៃ​៦៥០​ដុល្លារ ដោយ​ខ្លួន​បាន​ធ្វើ​ស្លាក​លេខ​ក្លែងក្លាយ រដ្ឋ​07-1-7777 មក​បំពាក់​លើ​ម៉ូតូ​តែម្តង​។​

​ដោយឡែក បើ​តាម​ការ​សារភាព​ពី​ឈ្មោះ ចាន់ សុផល បានឲ្យដឹងថា កន្លងមក​ខ្លួន​បាន​ស្គាល់​ជាមួយ ហិុន យុ​ត្ថា​យា អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ ព្រោះ​ជា​អ្នកភូមិ​ជាមួយ​គ្នា​។​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៩ ឈ្មោះ ហិុន យុ​ត្ថា​ណា បាន​ហៅ​ខ្លួន​ឲ្យចូល​បម្រើ​ការងារ​នៅក្នុង​អង្គភាព​សហគមន៍​អង្គការ​អភិវឌ្ឍន៍​ខ្មែរ​(O.K.C.D)​មាន​តួនាទី​ជា​ជំនួយការ​។ ចំណែក​ផ្លាក​លេខ​រដ្ឋ​ក្លែងក្លាយ រដ្ឋ​07-1-5151 គឺ​ទុក​ក្នុង​កាបូប​របស់ខ្លួន ដោយ​ស្លាក​លេខ​នេះ​បានមកពី​អង្គការ​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ ប៉ុន្តែ​ខ្លួន​មិនទាន់​បាន​ប្រើប្រាស់​ទេ​។​

​បន្ទាប់ពី​បាន​ចម្លើយសារភាព ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​ផ្លូវច្បាប់​។​

​សូមបញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ជាមួយនឹង​ការឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​នាំយក ម៉ូតូ​-​រថយន្ត ដែល​ពាក់​ស្លាក​លេខ​(​រដ្ឋ​)​ក្លែងក្លាយ​ទៅកាន់​ស្នងការដ្ឋាន​នគរ​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិវិធី​ផងដែរ​។​

​ចំពោះ​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​សូម​កោតសរសើរ​ដល់​ក្រុុម​សមត្ថកិច្ច​ដែល​បាន​បំពេញការងារ​បាន​ល្អប្រសើ​រ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ទំនុកចិត្ត និង​មាន​ភាពកក់ក្តៅ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.