​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន និង​សហការី អញ្ជើញ​ចុះ​ពិនិត្យ​ទិតាំង​ត្រៀម​រៀបចំ​ទិវា​មច្ឆជាតិ​ដែល​ឆ្នាំ​នេះ​ក្រសួង​គ្រោង​និង​ប្រារព្វ​នៅ​ទី​០១ ខែកក្កដា

ខេត្ត​ឧត្តមានជ័យ ៖​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​និង​សហការី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ទិវា​មច្ឆជាតិ​ដែល​ឆ្នាំ​នេះ​ក្រសួង​គ្រោង​នឹង​ប្រារព្វ​នៅ​ថ្ងៃទី​០១ ខែកក្កដា នៅ​ទី​រួម​ខេត្ត​ឧត្តមានជ័យ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម យឹម ឆៃលី ឧបនាយក​រដ្ឋមន្ត្រី​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ​។​

​បន្ទាប់ពី​បាន​ពិនិត្យ​ទីតាំង​រៀបចំ​រួច​មក ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ក្រុម​ការងារ​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​រៀបចំ​ទិវា​នេះ​រួចរាល់​សព្វគ្រប់​បាន​ទាន់ពេលវេលា​ដូច​កាលបរិច្ឆេទ​។ ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម លោក​បាន​ណែនាំ​ឲ្យ​រដ្ឋបាន​ជលផល​ថ្នាក់កណ្តាល ខេត្ត​
​រៀបចំ​ទិវា​មច្ចជាតិ​ឲ្យបាន​គ្រប់​ខេត្ត ប្រយោជន៍​ដើម្បី​ផ្សព្វផ្សាយ​ពូជ​ត្រី​មួយចំនួន​ដែល​ជិត​ផុត​ពូជ បង្កើន​ផល​ចាប់​ពី​ប្រភព​ធម្មជាតិ និង​រួម​គ្នា​ថែរក្សា ការពារ និង​អភិរក្ស​មច្ចជាតិ​យើង​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​សម្រាប់​កូន​ខ្មែ​រ​ជំនាន់​ក្រោយ​។​

​សូមបញ្ជាក់​ថា​ឆ្នាំ​នេះ​រដ្ឋបាល​ជលផល​គ្រោង​យក​កូន​ត្រី​គ្រប់​ប្រភេទ កូន​បង្កង និង​សត្វ​ល្មូ​ន​មួយចំនួន​ទៀត​សរុប​ជាង ១​លាន​កូន និង​ពូជ​ត្រី​ជាច្រើន​ទៀត មក​លែង​ក្នុង​បឹង​ធម្មជាតិ​ឈ្មោះ​បឹង​ស្មោរ​ដែល​មានផ្ទៃ​ក្រឡាជាង ១០០​ហ​ត ៕

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!