​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ៖​សូម​បន់ស្រន់​ដល់​អស់​ទេវត្តា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​បន្ត​បង្អុ​ទឹកភ្លៀង ឲ្យបាន​គ្រប់គ្រាន់​សម្រាប់​ការងា​បង្កបង្កើន​ផល​ឆ្នាំនេះ​

​ស្រូវពង្រោះ​នៅ​ដើម​រដូវវស្សា ឆ្នាំនេះ នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៦ ពី​រួម​ខេត្តសៀមរាប ដល់​ស្រុក​ក្រឡាញ់ កំពុង​លូតលាស់​បានល្អ ប្រសើរ បើ​ទោះ​បី​តំបន់​នេះ​បាន​ទទួល​ទឹកភ្លៀង​យឺត​បន្តិច​យ៉ាងណាក៏ដោយ ។

ដោយឡែក ពី​ស្រុក​ក្រឡាញ់ ទៅ​ឧត្តរមានជ័យ កសិករ​កំពុង​មមាញឹក​ក្នុង​ការរៀបចំ​ដី និង​ព្រោះ​បានជា​បណ្តើរ លាយឡំ​ជាមួយ​នឹង​ស្រូវពង្រោះ​កំពុង​លូតលាស់ គិត​មកដល់ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។ ទន្ទឹមនឹងនេះ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​បន់ស្រន់​ដល់​អស់​ទេវត្តា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​បន្ត​បង្អុ​ល​ទឹកភ្លៀង ឲ្យបាន​គ្រប់គ្រាន់​សម្រាប់​ការងា​រ​បង្កបង្កើនផល​ឆ្នាំនេះ សម្រាប់​កសិករ​យើង​ទូទាំង​ប្រទេស ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!