រដ្ធបាល​ខេត្ត​ព្រះវិហារ​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់ដំណែង របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ អាណត្តិ​ទី​៣

​ព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ​ជាច្រើនរូប ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​ក្រុង ស្រុក អធិការ​នគរបាល​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ទាំងអស់​ផងដែរ នៅ​សាលប្រជុំ​ធំ​ជា​ន់ទី​៣ សាលា​ខេត្តព្រះវិហារ ៕

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!