ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ នៅ​ព្រឹក ថ្ងៃ​សុក្រ ១២​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក កែ​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ជិន ប៊ុនស៊ាន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កែប​។​

​អញ្ជើញ​ចូលរួម​ក្នុង​ធិ​ធី​នេះ​មាន​អស់លោក​ជា​រដ្ឋលេខាធិការ ក្រុមការងារ​ថ្នាក់ជាតិ លោក លោកស្រី ជា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកនាយក នាយករង​រដ្ឋបាលខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ អង្គភាព ចំណុះ​សាលាខេត្ត តំណាង​ដៃគូរ​អភិវឌ្ឍ​នានា​ផងដែរ​។​

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣ ព្រឹក​នេះ​ត្រូវបាន​ប្រកាស​សមាជិក​ចំនួន​១៥​រូប ដែលមាន លោក សំ សារី​ន ត្រូវបាន​ប្រកាស​ឲ្យ​បន្ត​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ខណៈ​ដែល​អាណ​តិ្ត​ទី​២ មាន​តែ​ត្រឹម​តែ​៩​រូប​ប៉ុណ្ណោះ​។​

​ក្នុងឱកាស​នោះ​លោក កែ​ន សត្ថា អភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្ន​ខេត្ត​កែប បាន​ជួសជុល​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធ​លូ សួនច្បារ សួន​សាធារណ​:​ផ្សេងៗ សម្រាប់​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​សេវាកម្ម​ល្អ​និង​សាងសង់​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ៗ​ជា​ច្រើន​រាប់​មិន​អស់​ទៀត ពិសេស​ឆ្នេរ​លេង​ទឹក​នៃ​ទីប្រជុំជន​ខេត្ត​កែប​។​

​ជាមួយ​នេះ​ផង​ដែរ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ជំរុញ​ដល់​បណ្តា​ក្រុង ស្រុក ឃុំ ហើយ​ខេត្ត​បាន​យកចិត្តទុកដាក់​នូវ​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់ ដោយ​ផ្តោត​ការគាំទ្រ​ដល់​ដំណើរការ​វិមជ្ឈការ​នៅ​ថ្នាក់ឃុំ សង្កាត់ និង​ដំណើរការ​វិសហមជ្ឈកា​រ​នៅ​រដ្ឋបាល​ថ្នាក់​ក្រុង​ស្រុក ដោយ​ខេត្ត​បាន​យកចិត្តទុកដាក់​កែលម្អ​សោភ័ណភាព​ក្រុង សម្អាត​អនាម័យ​តាម​ទីប្រជុំជន​នានា​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ធ្វើឱ្យ​កាន់តែ​មាន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ខេត្ត​បាន​អនុវត្ត​កាន់តែ​ល្អ​ប្រសើរ​តាមរយ​:​ការរក្សា​សណ្តាប់ធ្នាប់​សាធារណ​:​របៀបរៀបរយ​សង្គម​។​ថែមទាំង​មាន​ការពង្រឹង​បន្ថែម ក្នុង​នោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក​អាណ​តិ្ត​ទី​៣​នៅ​ខេត្ត​កែប ពិតជា​ធានាបាន​នូវ​សុវត្ថិភាព​ទាំងស្រុង​។​

​ក្នុង​ឱកាស​នេះ លោក ជិន ប៊ុនស៊ាន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កែប បាន​ថ្លែង​អបអរសាទរ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​កែប​ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​កែប ឱ្យមាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ដោយ​ជំរុញ​ដល់​សមាជិក សមាជិកា ត្រូវតែ​ខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព​គ្នា យុត្តិធម៌ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!