ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​កំពត អាណត្តិ​ទី​៣

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​កំពត អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព  លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត  នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​។

​អញ្ជើញ​ចូលរួម​ក្នុង​ធិ​ធី​នេះ​មាន​អស់លោក​ជា​រដ្ឋលេខាធិការ ក្រុមការងារ​ថ្នាក់ជាតិ លោក លោកស្រី ជា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា លោក​ប្រធាន​សាលាដំបូង​ខេត្ត កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកនាយក នាយករង​រដ្ឋបាលខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ អង្គភាព ចំណុះ​សាលាខេត្ត តំណាង​ដៃគូរ​អភិវឌ្ឍ និង​គណបក្ស​នយោបាយ សរុប​ប្រមាណ ២៨៤ នាក់​។​

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្ត​កំពត អាណត្តិ​ទី​៣ ព្រឹក​នេះ​មាន​សមាសភាព​ចំនួន​២៥​រូប ស្រី ០៤​រូប ដែលមាន លោក ជឹង ផល្លា ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​ក្នុងឱកាស​នោះ​លោក ជាវ តា​យ អភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្ន​ខេត្ត​កំពត​បាន​ជួសជុល​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធ​លូ សួនច្បារ សួន​សាធារណ​:​ផ្សេងៗ សម្រាប់​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​សេវាកម្ម​ល្អ​និង​សាងសង់​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​ជាប់​ឆ្នេរសមុទ្រ តារា​រះ​នា​ទិសនិរតី​។​

​ជាមួយ​នេះ​ផង​ដែរ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ជំរុញ​ដល់​បណ្តា​ក្រុង ស្រុក ឃុំ ហើយ​ខេត្ត​បាន​យកចិត្តទុកដាក់​នូវ​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់ ដោយ​ផ្តោត​ការគាំទ្រ​ដល់​ដំណើរការ​វិមជ្ឈការ​នៅ​ថ្នាក់ឃុំ សង្កាត់ និង​ដំណើរការ​វិសហមជ្ឈកា​រ​នៅ​រដ្ឋបាល​ថ្នាក់​ក្រុង​ស្រុក ដោយ​ខេត្ត​បាន​យកចិត្តទុកដាក់​កែលម្អ​សោភ័ណភាព​ក្រុង សម្អាត​អនាម័យ​តាម​ទីប្រជុំជន​នានា​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ធ្វើឱ្យ​កាន់តែ​មាន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​បាន​ល្អប្រសើរ​តាមរយ​:​ការរក្សា​សណ្តាប់ធ្នាប់​សាធារណ​:​របៀបរៀបរយ​សង្គម​។​ថែមទាំង​មាន​ការពង្រឹង​បន្ថែម ក្នុង​នោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក​អាណ​តិ្ត​ទី​៣​ធានាបាន​នូវ​សុវត្ថិភាព​ទាំង​ស្រុង​។​

​ក្នុង​ឱកាស​នេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពត បាន​ថ្លែង​អបអរសាទរ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​កំពត ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​កំពត ឱ្យ​បន្ត​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ដោយ​ត្រូវតែ​ខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព យុត្តិធម៌ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.