ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំ​ខេត្ត​កែប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​ ==> ​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​) ==> ​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A ==> ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ==> លោក ឃួ​ង ស្រេង ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​ ==> ​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​ ==> ​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ វត្ត​ស្នំ​ប្រាំពីរ​ ==> ​កម្មវិធី​វេទិកា​សាធារណៈ ថ្នាក់ក្រោម​ជាតិ​លើ​ប្រធានបទ “​វឌ្ឍនភាព និង​ការ​ជម្រុញ​អភិបាលកិច្ច​ល្អ ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​” ==> ​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក​ក្បាលរ​មាស​ជា​បន្ទាន់​

​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០ នៅ​ស្រុក​ស្អាង​

ស្រុក​ស្អាង​នឹង​ក្លាយទៅជា​ទីក្រុង​ទៅ​ថ្ងៃ​អនាគត ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បាន​លើកឡើង​បែប​នេះ​នៅក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០​ម៉ែត្រ ស្ថិតនៅក្នុង​បរិវេន​វត្ត​ធន់​មន្ត ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើឱ្យ​ប្រទេស​យើង​មាន​សុខ សន្តិភាព ដែល​ពុំ​ធ្លាប់​មាន​អស់​រយៈពេល​ជាង​៥០០​ឆ្នាំ​។ ក្រោម​ដំបូល​នៃ​សន្តិភាព​នេះ​ធ្វើឱ្យ​ប្រទេស​យើង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​បាន​នឹង​កំពង់មាន​ការអភិវឌ្ឍ​ន៍​នៅ​ខេត្ត​កណ្តាល ពិសេស​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ដែល​បាន​ឆ្លងកាត់​ស្រុក​២ ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង​។ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​នេះ នឹង​មាន​សមិទ្ធផល​ថ្មី​មួយទៀត​កើតឡើង​នៅ​ស្រុក​ស្អាង នោះ​គឺ​ព្រលានយន្តហោះ​អន្តរជាតិ ដែល​អាច​ឲ្យ​យន្តហោះ​ឆ្លង​ទ្វីប អាច​ឈប់​ចុះចត​បាន​។ ហើយ​នឹង​មាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​នៅ​ជុំវិញ​ព្រលានយន្តហោះ ដែល​ធ្វើឱ្យ​ស្រុក​ស្អាង​ក្លាយជា​ទីក្រុង​ទៅ​ថ្ងៃ​ខាង​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ស្នើ​ឱ្យ​មន្ត្រីរាជការ កងកំលាំង និង​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន ត្រូវ​ទប់ស្កាត់​ឲ្យបាន​នូវ​រាល់​ភាព​អសកម្ម​នៅក្នុង​មូលដ្ឋាន​ជាពិសេស​គឺ អំពើ​ចោរលួច ចោរឆក់ ចោរប្លន់ ការលេង​ល្បែងស៊ីសង ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ឯកឧត្តម​ក៏បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់    រួម​គ្នា​កំចាត់​គ្រឿងញៀន និង​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​ការបង្ក្រាប និង​ទប់ស្កាត់​គ្រឿងញៀន​ត្រូវ​មាន​ការសហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។ ឯកឧត្តម​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​មាន​ភាព​អធ្យាស្រ័យ​ក្នុង​ការបើកបរ បើកបរ​ដោយ​ប្រុងប្រយ័ត្ន និង​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​។​

​ក្នុងនោះ​ក្រុមហ៊ុន​ដែល​បាន​ទទួល​ធ្វើ​ការសាងសង់​ផ្លូវ ត្រូវ​សាងសង់​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស ដើម្បី​ឱ្យ​ផ្លូវ​ប្រើប្រាស់​បាន​យូរអង្វែង​។​ដោយ ហុក វិបុល​

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!