ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

មេ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀត​ណា​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​ដោយ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​

មណ្ឌលគិរី ៖ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មន្ដ្រី​តូចតាច​មួយ​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​+​វៀត​ណា ក្បែរ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា មកដល់​ពេលនេះ​លោក សា ផល្លា នាយ​ប៉ុស្ដិ៍​ច្រក​ឡា​ប៉ា​ខេ នៅតែ​បន្ត​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​ដដែល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ពាក់ព័ន្ធ​ករណី​នេះ​មន្ត្រីនគរបាល​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក សា ផល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន គឺ​ដោយសា​រអាង​មាន​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ជា​មិត្តភក្ដិ​ជិតស្និទ្ធ​និង​ជា​បង្អែក​ដ៏​រឹងមាំ​របស់​ខ្លួន​។ ដូច្នេះហើយ​ទើប​លោក សា ផល្លា នៅតែ​បន្ត​ឃុបឃិត​ឲ្យមាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ឡា​ប៉ា​ខេ ក៏ដូចជា​ច្រករបៀង​ច្រើន​កន្លែង​ក្រោម​ការទទួលខុសត្រូវរ​បស់​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២១​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៅ​ច្រក​ឡា​ប៉ា​ខេ បានឲ្យដឹងថា ជា​រៀងរាល់​យប់​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​និង​មាន​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​តា​យិន ច្រករបៀង​៣៥ បន្ត​ទៅ​ច្រករបៀង​ង៉ាំ​ដី ដោយ​ក្នុង​មួយ​យប់ៗ​សរុប​ចំនួន​ម៉ូតូ​ដឹកឈើ​គឺ​មាន​រាប់រយ​គ្រឿង​។

ច្រករបៀង​ទាំងនោះ​គ្រប់គ្រង​ដោយ​លោក សា ផល្លា ដែល​ជា​នាយ​ប៉ុស្ដិ៍​ច្រក​ឡា​ប៉ា​ខេ ចំណុះឲ្យ​អង្គភាព​នគរបាល​វរ​ការពា​រ​ព្រំដែន​លេខ​៦២១ និង​គ្រប់គ្រង​ដោយ​លោក ខៃ ដែល​ជា​មេបញ្ជាការ​ប្រចាំ​គ​២ កងអនុសេនាធំ​លេខ​២ ព្រំដែន​គោក​ឡា​ប៉ា​ខេ​។

ទន្ទឹមនឹងនេះ​លោក សា ផល្លា បាន​ប្រគល់​តួនាទី​ឲ្យ​លោក អ៊ូច សុ​ភក្ត្រ ជា​អ្នកដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង ដូចជា​ច្រក​ង៉ាំ​អូរ​ជុំ ច្រក​យូ​ឡឹ​ត ច្រក​តា​យិន ច្រក​បា​ឡា ច្រក​ង៉ាំ​ដី និង​ច្រក​ង៉ៃ​បា​វ៉េ ជាដើម​។ តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក គឺ​លោក សា ផល្លា អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយ​យប់ៗ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​កម្ពុជា​+​វៀត​ណា​ក្នុងស្រុក​កែវ​សីមា បានឲ្យដឹង​ទៀតថា ឈើ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្បែរៗ​នោះ គឺជា​ឈើ​ដែល​ឈ្មួញ​ប្រមូល​ទិញ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ស្រុក​ពេជ្រា​ដា ជាដើម​។

បើ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​ប្រជាពលរដ្ឋ​ដែល​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​បានឲ្យដឹងថា ពួក​គេ​បង់​លុយ​ឲ្យ​លោក សា ផល្លា មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​តាម​ការកំណត់​ទើប​អាច​ដឹក​ជញ្ជូន​ឈើ​ទៅ​ដល់​គោលដៅ​យ៉ាង​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​មាន​សេចក្ដីរាយការណ៍​ថា លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក សា ផល្លា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​និង​ផលប្រយោជន៌​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!