​រដ្ឋបាល​រាជធានី​-​ខេត្ត អភិបាលខេត្ត​ប៉ៃលិន លើកទឹកចិត្ត​ដល់​ស្ត្រី ឱ្យ​ខិតខំ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដើម្បី​ក្លាយ​ជា​ធនធាន​ចូលរួម​ដឹកនាំ និង​អភិវឌ្ឍន៍ ប្រទេសជាតិ​

ខេត្ត​ប៉ៃលិន​៖ មានប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុសាសន៍​សម្តេច​អគ្គ​មហា​សនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប​ញ្ជា​រ​យេនឌ័រ​ក្នុង​វិស័យ​ទេសចរណ៍ នា​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ស្ត្រី​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ និង​ពង្រឹង​សមត្ថភាព ឱ្យ​មាន​ទាំង​ចំណេះ និង​ជំនាញ​ពិតប្រាកដ ដើម្បី​ក្លាយខ្លួនជា​អ្នកដឹកនាំ និង​ចូលរួម​អភិវឌ្ឍន៍​ក្នុង​អង្គភាព ស្ថាប័ន​នានា​របស់​រដ្ឋ ក៍​ដូចជា​វិស័យ​ឯកជន​ផងដែរ​។

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ស្ត្រី​ជា​ឆ្អឹងខ្នង​ដ៍​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​អង្គភាព ស្ថាប័ន គ្រួសារ សេដ្ឋកិច្ច និង​ប្រទេសជាតិ​ទាំងមូល ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ សែន ជា​នាយករដ្ឋមន្ត្រី បាន​ចាត់ទុក​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក ជា​កម្លាំង​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​សង្គម​ជាតិ សំរាប់​ចូលរួម​គ្រប់​សកម្មភាព​ក្នុង​ការលើកកម្ពស់​យេនឌ័រ សមធម៌ រវាង​ស្ត្រី​និង​បុរស អោយមាន​ភាព ទូលំទូលាយ ក្នុង​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ​(​ស៊ី​-​ដ​)​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម ផាន់ ចាន់​ធុល ក៍​បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ព្រម​ទាំង​ម្ចាស់​ក្រុមហ៊ុន អាជីវកម្ម សហគ្រាស​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ទប់ស្កាត់​ការជួញដូរ​ផ្លូវភេទ និង​លើក​គុណ​តម្លៃ ព្រមទាំង​តួ​នាតី​ស្ត្រី ក្នុង​វិស័យ​នានា រួម​ទាំង​ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ ឱ្យស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើក​កំពស់​តម្លៃ​ស្ត្រី​អោយ​ប្រសើ​ឡើង​។​

​លោកជំទាវ ហ៊ុន ដា​នី រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​ក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍​លើកឡើង​ថា​៖​ស្ត្រី​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម ដូចជា​៖១/​ស្ត្រី​បំពេញ​តួនាទី​(​តាម​ក្រសួង ស្ថាប័ន អង្គភាព ការងារ​ស្ម័គ្រចិត្ត និង​ការ​ត​ព្វ​កិច្ច​ជា​មេផ្ទះ​)​។​ទី​២/​ស្ត្រី​ថែរក្សា​សង្គម​គ្រួសារ​(​ណែនាំ​អបរំ​កូនចៅ​អោយ​ក្លាយជា​ក្មេង​ល្អ​ក្នុងសង្គម ប៉ិនប្រសប់​ចាត់ចែង​រាល់​ការចាយវាយ សន្សំសំចៃ ទុកដាក់​ថែរក្សា​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​)​។​ទី​៣/​ស្ត្រី​អាចបង្កើត​ការងារ​ដោយ​ខ្លួនឯង​(​តាមរយៈ​ការបង្កើត​សហគ្រាស ខ្នាត​តូច មធ្យម​)​។​ទី​៤/​ស្ត្រី​អាច​រែកពុន​សម្ពាយ​បញ្ហា​ច្រើន​ជាង​បុរស​(​ភាព​អត់ធ្មត់ យោគយល់ អធ្យាស្រ័យ​រាល់​គ្រប់​បញ្ហា​។​ដូច្នេះ​តាមរយះ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ទេសចរណ៍ នៅពេល​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ អាជីវករ សិស្សានុសិស្ស អោយ​កាន់តែ​យល់ដឹង​ពី​តួនាទី ភារៈកិច្ច​ក្នុង​ការចូលរួម​រួមចំណែក​លើកកម្ពស់​សម​ភាព​យេនឌ័រ ព្រមទាំង​បាន​ស្តាប់​ការផ្សព្វផ្សាយ​នូវ​អនុសាសន៍​១១​ចំណុច របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​អនុសាសន៍ ០៤ ចំណុច​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន​សែន ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​ជាតិ​លើក​កម្ពស់​សី​លធ​ម៍​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​។​

​បើ​តាម​របាយការណ៍រ​បស់ លោក លឹម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ នៅ​ខេត្ត​ប៉ៃលិន ក្នុងចំណោម​មន្ត្រីរាជការ​សរុប​ចំនួន ១៧០១​នាក់ មាន​ស្ត្រី​ជា​ថ្នាក់ដឹកនាំ និង​ជា​មន្ត្រីរាជការ កំពុង​ម​ប្រើ​ការងារ​នៅតាម​មន្ទីរ​ស្ថាប័ន​រដ្ឋ​ជុំវិញ​ខេត្ត សរុប​ចំនួន ៦៥៥​នាក់ ស្មើនឹង ៣៨.៥០%​។​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!