​អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ​មន្ដ្រី​រាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខណ្ឌ ហូប​នំ​បញ្ចុក​តេជោ​សន្ដិភាព​

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​មន្ដ្រី​រាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខណ្ឌ​ដូនពេញ ដែល​ដាក់​ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន​។​

​លោក សុខ ពេញវុ​ធ បាន​ថ្លែង​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News បែបនេះ​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន សម្រាប់​ខណ្ឌដូនពេញ លោក​បាន​ដឹកនាំ​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ​ទាំងអស់​ទូទាំង​ខណ្ឌ រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី ក្រោម​ម្លប់​សន្ដិភាព​។​

​សូមជម្រាបថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​នេះ​៕​ដោយ ហុក វិបុល​ (ទទួលខុសត្រូវទាំងស្រុង ដោយលោក ហុក វិបុល)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!