ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំ​ខេត្ត​កែប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​ ==> ​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​) ==> ​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A ==> ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ==> លោក ឃួ​ង ស្រេង ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​ ==> ​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​ ==> ​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ វត្ត​ស្នំ​ប្រាំពីរ​ ==> ​កម្មវិធី​វេទិកា​សាធារណៈ ថ្នាក់ក្រោម​ជាតិ​លើ​ប្រធានបទ “​វឌ្ឍនភាព និង​ការ​ជម្រុញ​អភិបាលកិច្ច​ល្អ ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​” ==> ​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក​ក្បាលរ​មាស​ជា​បន្ទាន់​

ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​ស្អាង​ភ្នំ ខេត្ត​កណ្តាល ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក​តេជោ​សន្ដិភាព​អស់​ជាង ២​តោន​

(​កណ្ដាល​)៖ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ទូ​ទាំង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ជួបជុំគ្នា​ហូប និង​ឆាន់​នំ​បញ្ចុក​តេជោ​សន្ដិភាព យ៉ាង​សប្បាយ​រីករាយ​អស់​ប្រមាណ​២៤៥០​គីឡូក្រាម​។ ពិធី​នេះ​ដឹកនាំ​ដោយ​លោក អ៊ាវ ចំរើន ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្អាង​ភ្នំ និង​ក្រុម​ការងារ​មូលដ្ឋាន​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​កញ្ញា យុង ខេមរា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្អាង​ភ្នំ​បាន​ថ្លែងថា ការ​ទទួលទាន​នំ​បញ្ចុក​ទូទាំង​ឃុំ​ស្អាង​ភ្នំ ទាំង​៩​ភូមិ មាន​អ្នកចូលរួម​សរុប​៦,២៨៥​អង្គ​នាក់ ហើយ​រហូត​មកដល់ពេលនេះ មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ពោល​ក្រុម​ការងារ​មូលដ្ឋាន នៅ​ទទួល​កម្មករ កម្មការិនី រោងចក្រ​នៅ​ពេល​ល្ងាច​មួយពេល​ទៀត ដោយ​មិន​ប្រកាន់បក្ស​នយោបាយ​ទេ​។​

​ឆ្លៀត​ឱកាស​នេះ ក្រុមការងារ​របស់​លោក អ៊ាវ ចំរើន ក៏​បាន​យកនំ​បញ្ចុក​ជូន​តាម​ផ្ទះ ដែល​មាន​ចាស់ជរា ជនពិកា​ពិបាក​ធ្វើ​ដំណើ​រ​មក​ទទួល​ទាន​ទៀត​ផង​ដែរ ហើយ​បន្ទាប់មក​ក្រុម​ការងារ​បាន​បន្ដ សំណេះសំណាល​ទទួលទាន​នំ​បញ្ចុក​ជុំ​ក្រុមបាល់ទាត់​ថែមទៀត​។​

​សូមជម្រាបថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​នេះ​៕​ ដោយ ហុក វិបុល​

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!