ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​ឈ្នះ​!​ឆ្នោត​ប្តេជ្ញា​រួម​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ​ឲ្យអស់​កម្លាំងកាយ​កម្លាំងចិត្ត​និង​ប្រាជ្ញា​ស្មារតី​ដើម្បី​បម្រើ​ប្រជាជន​

នៅ​ថ្ងៃ​សៅរ៍​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញ​នូវ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​។ នៅ​អាណ​តិ្ត​នេះ មានតែ​គណបក្ស​នយោបាយ​៣​ប៉ុណ្ណោះ​ក្នុង​ចំណោម​៧​គណបក្ស​ដែល​បាន​ចូលរួម​ការបោះឆ្នោត​បាន​ទទួល​អាសនៈ​ក្រុមប្រឹក្សា ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ច្រើនជាងគេ​លើសលប់​រហូតដល់​ទៅ ៣.៤៨៤ អាសនៈ ក្នុងចំណោម​អាសនៈ​សរុប ៣.៥៥៥ អាសនៈ​។ តាមរយៈ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នេះ គណបក្សកាន់អំណាច​បា​ន​បង្ហាញ​ក្តីជឿជាក់​ថា សមាជិក​របស់​ខ្លួន​ដែល​នឹង​ចូល​កាន់តំណែង​នៅពេល​ខាងមុខ នឹង​រួម​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ដើម្បី​បម្រើ​ប្រជាជន​។​

​លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញ​ឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ចំនួន​៣​ពាន់​៤​រយ​៨៤​អាសនៈ ដែល​ជា​ចំនួន​ច្រើន​លើសលប់​។​

​ចំណែក គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ញឹក ប៊ុនឆៃ​វិញ ទទួលបាន​អាសនៈ​ត្រឹមតែ ៣៨​អាសនៈ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ទទួលបាន​អាសនៈ​តែ ៣៣​អាសនៈ ប៉ុណ្ណោះ​។​ភ្លាមៗ គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​គាំទ្រ និង ទទួលយក​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។

​គណបក្សកាន់អំណាច​បា​ន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត  ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣ បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​។ សម្រាប់​គណបក្ស​កាន់អំណាច លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​នូវ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​តាមរ​យៈស​មាជិក សមាជិកា​នៃ​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​ការគាំទ្រ និង​ការផ្តល់​ជំនឿ​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ​ជា​បន្ត​ទៀត​។​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​៤​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ការបោះឆ្នោត​គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ មិន​បាន​ជាប់​អាសនៈ​ក្រុមប្រឹក្សា​សូម្បីតែ​១​អាសនៈ​ឡើយ​។

​បើ​ទោះជា​បែប​នេះ​ក្តី ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក​គង់ មុនី​កា មិន​បាន​ភ្ញាក់ផ្អើល ឬ​អាក់អន់ចិត្ត​អ្វី​ទេ ព្រោះថា​លោក​បាន​ដឹង​ពី​លទ្ធផល​ជាមុន​រួចទៅហើយ​។​យ៉ាងណាក៏ដោយ លោក​គង់ មុនី​កា បាន​សម្ដែង​ការ​មិន​ពេញចិត្ត ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​អាសនៈ​ច្រើន​បែប​នេះ​។

​សម្រាប់​លោក​គង់ មុនី​កា ការ​ឈ្នះ​អាសនៈ​របស់​បក្ស​កាន់​អំណាច​នេះ គឺ​ប្រៀប​បាន​ទៅនឹង​ការ​ដាក់​មនុស្ស​ដដែល​ឱ្យ​បន្ត​ធ្វើ​ការងារ​ដដែល ហើយ​លទ្ធផល​ការងារ​ក៏​នៅតែ​ដដែល មិន​មាន​ការរីកចម្រើន​ជា​ដុំកំភួន​អ្វី​ឡើយ​។​បើទោះបី​មាន​ការលើកឡើង​បែបនេះ តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​ទំនុកចិត្ត​លើ​សមាជិក​របស់​ខ្លួន​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​។

​តាមរយៈ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ គណបក្សកាន់អំណាច​បា​ន​បង្ហាញ​ក្តីជឿជាក់​ថា សមាជិក​របស់​ខ្លួន​ដែល​នឹង​ចូល​កាន់តំណែង​នៅពេល​ខាងមុខ​នេះ នឹង​រួម​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ដើម្បី​បម្រើ​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.