ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំ​ខេត្ត​កែប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​ ==> ​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​) ==> ​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A ==> ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ==> លោក ឃួ​ង ស្រេង ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​ ==> ​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​ ==> ​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ វត្ត​ស្នំ​ប្រាំពីរ​ ==> ​កម្មវិធី​វេទិកា​សាធារណៈ ថ្នាក់ក្រោម​ជាតិ​លើ​ប្រធានបទ “​វឌ្ឍនភាព និង​ការ​ជម្រុញ​អភិបាលកិច្ច​ល្អ ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​” ==> ​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក​ក្បាលរ​មាស​ជា​បន្ទាន់​

សម្ដេច​ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​ព្រៃ​តា​ម៉ុក ស្ថិតក្នុង​ភូមិ​ព្រៃ​តា​ម៉ុក ឃុំ​ជ្រៃ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​

​ព្រៃវែង ៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធិផល​នានា នៅ​វត្ត​ព្រៃ​តា​ម៉ុក ស្ថិតក្នុង​ភូមិ​ព្រៃ​តា​ម៉ុក ឃុំ​ជ្រៃ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​នា​ព្រឹក​ថ្ងៃ​សៅរ៍ ៨​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​។​

​ក្នុង​ឱកាស​នេះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ប៉ុស្ត៍នគរបាលឃុំ ក្នុង​ការទប់ស្កាត់​អំពើ​លួច ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ ការសេព និង​ចែកចាយ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន និង​ត្រូវ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ឲ្យ​កា​រស់នៅ​បាន​ប្រកបដោយ​សេចក្ដីសុខ និង​សុវត្ថិភាព​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ សម្ដេច​ក្រឡាហោម​បាន​ជម្រាប​អង្គពិធី​ថា​សម្ដេច ចង់​ឃើញ​ប្រជាពលរដ្ឋ​បង្កើន​ការដាំដុះ​ដំណាំ​ឈើ​ហូប​ផ្លែ និង​បន្លែ​នៅតាម​ផ្ទះ​ឲ្យបាន​ច្រើន ដើម្បី​កាត់បន្ថយ​ការហូប​បន្លែ​ផ្លែឈើ​ដែល​អាច​មាន​ហា​នី​ភ័យ​ដល់​សុខភាព ខណៈ​រាជរដ្ឋាភិបាល​ក៏​កំពុង​ខិតខំ​កាត់បន្ថយ​ការនាំ​ចូល​បន្លែ​ផ្លែឈើ​ពី​ក្រៅ​ប្រទេស​ដែល​អាច​មាន​សា​ធាតុគីមី​ប៉ះពាល់​សុខភាព​ពលរដ្ឋ​។​

​ជា​ចុងបញ្ចប់​នៃ​សន្ទរកថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានប្រកាស​ប្រគេន​បច្ច័យ ឧបត្ថម្ភ​ថវិកា និង​សម្ភារ​ជូន​អង្គពិធី និង​អង្គភាព​ពាក់ព័ន្ធ​នៅក្នុង​ពិធី​នា​ថ្ងៃនេះ មុន​នឹង​បំពាក់​គ្រឿងឥស្សរយស និង​អញ្ជើញ​កាត់​ខ្សែបូ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ឧបដ្ឋាន​សាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រៃ​តា​ម៉ុក ឃំ​ជ្រៃ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​៕

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!