ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​ឈ្មួញ​ឈើ​ឈ្មោះ​ឡេង​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​02​តាម​រថយន្ត​សាំ​យ៉ុង​ពី​តំបន់​បឹង​ពែរ​ក្នុងស្រុក​ជី​ក្រែក ចូល​ក្រុង​សៀមរាប​យ៉ាង​កំរោល​

ប្រភព​ពី​ប្រជា​ពលរដ្ធ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ ស្រុក​ជីក្រែង ខេត្តសៀមរាប នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ។ ប្រការ​នេះ​ហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ និង​តំបន់​ក្បែរៗ​នោះ​ចូល​មក​ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង យ៉ាង​ពេញបន្ទុក​។
​បើ​តាម​ប្រភព​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ទេ​នោះ​គឺ​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​ជីក្រែង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​នោះទេ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​ពី​ថ្នាក់លើ​របស់​ពួកគេ​ជាមិនខាន​។​

​ចំណែក​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ឡេង បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២​ពី​ខេត្ត​ព្រះវិហារ ចូល​មក​ក្រុង​សៀមរាប យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឬ​មន្ត្រី​បរិស្ថាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ឡេង បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រភេទ​លេខ​២ ពី​ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​សៀមរាប ដោយ​ឆ្លងកាត់​មុខ​ស្នាក់ការ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ស្វាយ​លើ ចូល​មក​ក្រុង​សៀមរាប ស្រេច​តែ​អំពើ​ចិត្ត​។ ការ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ស្វាយ​លើ មិន​ចាត់​វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ឡេង គឺ​ដោយសារ​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បានចាត់ទុក​ឈ្មួញ​រូប​នេះ​ជា​ប្រភព​ចំណូល​របស់​ខ្លួន ហើយ​មិន​ឲ្យ​មន្ត្រី​ថា្នក់​ក្រោម​ប៉ះពាល់​នោះទេ​។​

​គួរបញ្ជាក់​ថា​:​មន្ត្រី​នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បានឲ្យដឹង​ថា​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តសៀមរាប គឺជា​ប្រភព​ចំណូល​របស់​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​។ ដូច្នេះ​ហើយ​រាល់ពេល​ឈ្មួញ​ឈ្មោះ ឡេង និង​ឈ្មួញ​ដទៃ​ទៀត​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ និង​ស្រុក​ប្រាសាទបាគង ចូល​ក្រុង​សៀមរាប មិនដែល​ឃើញ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ស៊ុន គង់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប លោក ម៉ុង ប៊ុន​លីម ចាត់វិធានការ​បង្ក្រាប​តាម​ច្បាប់​ឡើយ​។

​ផ្ទុយ​ទៅ​វិញ​លោក ស៊ុន គង់ និង​លោក ម៉ុង ប៊ុន​លីម គឺជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​ឈ្មោះ ឡេង និង​ឈ្មួញ​ធំៗ​ដទៃ​ទៀត​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ចែកចាយ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សប្បាយៗ​សប្បាយ​៕

Filed in: ខេត្តសៀមរាប, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.