​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​ប៉ា​ហ៊ី ក្នុង​ក្រុង​ប៉ៃលិន ដោយ​ផ្តោត​សំខាន់​លើ​នំ​បញ្ចុក និង​បន្លែ​

(​ប៉ៃលិន​)៖ សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ធ្វើ​ការចុះ​អង្កេត​ទីផ្សារ ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ ជាពិសេស​បន្លែ គ្រឿងផ្សំ​សម្រាប់ធ្វើ​នំ​បញ្ចុក​ដ៏​ពេញ​និយម​របស់​ខ្មែរ គឺ​នំ​បញ្ចុក​នៅ​ផ្សារ​ប៉ា​ហ៊ី (​ហៅ​ផ្សារ​សាមគ្គី​) ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ មន្ត្រី យើង​បាន​ធ្វើ​តេស្ត​បឋម​លើ​សណ្តែកបណ្តុះ ប្រហុក និង​សរសៃ​នំ​បញ្ចុក​។​។​

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ផ្សារ​ប៉ា​ហ៊ី​ខាងលើ ក្រុម​ការងារ​បាន​ធ្វើកា​រ​ពន្យល់​ណែនាំ ជាពិសេស បាន​ធ្វើតេស្ត​បឋម ទៅ​លើ​ទៅ​លើ​សរសៃ​នំ​បញ្ចុក​, សណ្តែក​បណ្តុះ និង​ប្រហុក​ជាដើម​។ ជា​លទ្ធផល ពុំ​មាន​ឃើញ​សារធាតុ​គីមី​នៅក្នុង​នំ​បញ្ចុក និង​បន្លែ​ឡើយ​។​

​ក្នុងឱកាស​នោះ មន្ត្រី​សាខា​កាំកុងត្រូល បាន​ណែនាំ និង​បាន​ផ្សព្វផ្សាយ​អំពី​របៀប​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ ដែល​មាន​សុវត្ថិភាព​ជូន​ដល់​អាជីវករ កុំឲ្យ​ប្រើ​សារធាតុ​គីមី​ហាមឃាត់ លើ​នំ​បញ្ចុក និង​គ្រឿងផ្សំ​ទាំងអស់នោះ​៕

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!