លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មាការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំព​ត

(​ខេត្ត​កំពត​)៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ០៤​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពត បាន​រៀប​ចំ​ពី​ធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពត​ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មាការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អមដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា ថ្នាក់កណ្ដាល នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈ​កម្ម​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​លោក អឹុង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈ​ចាត់តាំង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ព្រមទាំង​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត ក្រុង ស្រុក សរុប​ប្រមាណ ៩០០​នាក់ ដែល​បាន​ប្រារព្ធ​ឡើង​នៅក្នុង​សាលសន្និសីទ​ខេត្ត​កំពត​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​ក៏​បាន​ថ្លែង​ការកោតសរសើរ និង​អរគុណ​ចំពោះ​កិច្ច​ប្រឹងប្រែង ព្រមទាំង​ការលះបង់​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា របស់​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពត​ទាំង​អស់ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ា​នី ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​វិស័យ​នានា ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ ការបណ្តុះបណ្តាល​យ៉ាង​សកម្ម​ចូលរួម​កែទម្រង់រដ្ឋបាល​សាធារណៈ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​កោតសរសើ​រ​អំពី ស្នាដៃ​របស់​យុវជន សស​យក ទាំង​ថ្នាក់​កណ្តាល និង​ថ្នាក់​ខេត្ត ក្រុង​ស្រុក ដែល​បាន​អនុវត្ត​ការងារ​សង្គម​កន្លងមក ជាពិសេស​គឺ ការ​បំបែក​ឯកត្ត​កម្មក្រ​មា​វែង​ជាង​គេ​បំផុត​ក្នុង​លោក ដោយ​បាន​កំណត់ត្រា​ពិភពលោក ដែល​លទ្ធផល​នៃ​ការជោគជ័យ​នេះ​គឺ​យើង​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​បំផុត​ក្នុង​ការ​ត្បាញ​ក្រមា​នេះ ជាមួយគ្នានេះ​ផង​ដែរ​លក្ខណៈ​ពិសេស​នៃ​ក្រមា​នេះ​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត​គឺ ការចាប់ផ្តើម​នៃ​សរសៃអំបោះ​ទី​១ ត្បាញ​ដោយ​សម្តេច​យាយ និង​ខ្សែ​រាជវង្ស ខ្សែ​អំបោះ​ទី​១០០០ ត្បាញ​ដោយ សម្តេចនាយក​រដ្ឋមន្ដ្រី និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល សមាគមន៍​អង្គការ ភ្ញៀវ​ទេសចរណ៍​បរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ ដ៏​ច្រើន​លើសលុប​បាន​ចូលរួម​ត្បាញ នេះ​គឺ​បានបញ្ជាក់​ថា​ខ្មែរ​ពិតជា​ធ្វើ​បាន និង​ជា​មោទនភាព​ជាតិ​ទាំងមូល​។​

​ជា​ចុងក្រោយ លោក ហ៊ុន ម៉ា​នី បាន​ផ្តាំផ្ញើ​អប់រំ​ណែនាំ​ដល់​បងប្អូន​សមាជិក សមាជិកា ទាំងមូល​ត្រូវ​ចូលរួម​ការងារ​សង្គម​បន្តទៀត និង​ត្រូវ​បង្កើន​នូវ​ចំណេះដឹង​របស់​ខ្លួន​ឱ្យបាន​ទូលំទូលាយ​ដើម្បី​ចូល​រួមចំណែក​កសាង​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!