ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំ​ខេត្ត​កែប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​ ==> ​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​) ==> ​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A ==> ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ==> លោក ឃួ​ង ស្រេង ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​ ==> ​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​ ==> ​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ វត្ត​ស្នំ​ប្រាំពីរ​ ==> ​កម្មវិធី​វេទិកា​សាធារណៈ ថ្នាក់ក្រោម​ជាតិ​លើ​ប្រធានបទ “​វឌ្ឍនភាព និង​ការ​ជម្រុញ​អភិបាលកិច្ច​ល្អ ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​” ==> ​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក​ក្បាលរ​មាស​ជា​បន្ទាន់​

​ឯកឧត្តម​វេង​សាខុន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ស្រុក​តំបែរ​អាណត្តិ​ទី​៣​ឆ្នាំ​២០១៩

​នៅ​ទីស្នាក់ការ​បក្ស​ស្រុក​តំបែរ នា​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ស្រុក​តំបែរ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​មាន​សមាជិក​ក្រុម​ការងារ​ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​តំបែរ សមាជិក​ក្រុមការងារ​ចុះជួយ​ឃុំ គណ​:​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​គណបក្ស​ស្រុក បេក្ខជន​ពេញសិទ្ធិ បម្រុង និង​ភ្នាក់ងារ​គណ​:​បក្ស​សរុប​ចំនួន ១០០​នាក់ ដែល​អញ្ជើញ​មក​ពី​បណ្តា​ឃុំ​ទាំង ០៧ នៃ​ស្រុក​។​លោក​នា​ដ្ឋ រ៉ាវុធ ប្រធាន​ក្រុមប្រឹក្សា​បក្ស​ស្រុក​បាន​មានមតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ពី​លទ្ធផល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​រយ​:​ពេល ០១​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ព​កន្លងមក​ឃើញថា ជារួម​មាន​សភាព​ស្ងប់ស្ងាត់ និង​រលូន​តាម​កម្មវិធី​ដូច​បាន​គ្រោងទុក​។

​ក្នុង​ឆ្នាំ​២០១៩​នេះ ស្រុក​តំបែរ​មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៩​នាក់ និង​បេក្ខជន​បម្រុង​ចំនួន ២១​នាក់​។​នា​ឱកាស​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​សមាជិក សមាជិកា​បក្ស​ស្រុក ឃុំ ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​រហូត​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទន​។

​ឆ្លៀត​យក​ឱកាស​នេះ លោក​ក៏​បាន​ជម្រាប​ជូន​អង្គពិធី​ដោយ​សង្ខេប​អំពី​ដំណើរ​ការវិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណ​:​បក្ស​បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ស្ថានភាព​ដ៏​លំបាក​វេទនា មាន​សង្គ្រាម និង​អសន្តិសុខ​ស្បៀង មក​ជា​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ ធានាបាន​នូវ​សន្តិសុខ​ស្បៀង រហូត​កំពុង​ធ្វើ​ការនាំចេញ​កសិផល និង​ផលិតផល​ផ្សេងៗ​ជាច្រើន​ទៀត​។ ដោយសារ​កំណើន​សេដ្ឋកិច្ច ប្រជាជន ទេសចរណ៍ ជាពិសេស​តម្រូវការ​ទីផ្សារ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ត​ការអភិវឌ្ឍ​តាមរយ​:​ការដាក់ចេញ​នូវ​គោល​នយោបាយ​សំខាន់ៗ​មួយចំនួន​ដើម្បី​ជួយ​បង្កើន​កម្រិតជីវភាព​ប្រជាជន​ឲ្យបាន​សមស្រប​តាម​បរិបទ​នេះ​។
​ពិតណាស់​ថា​សមិទ្ធិផល​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​នៅ​មិន​ទាន់​ឆ្លើយតប​តាម​សុ​ឆន្ទះ​របស់​ថ្នាក់ដឹកនាំ​នៅឡើយ​ទេ​ហេតុនេះ​ហើយ​បាន​សម្តេច​តេជោ​បានដាក់ចេ​ញ​នូវ​ចក្ខុវិស័​យចង់​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឲ្យទៅ​ជាប្រទេស​មាន​ចំណូលម​ធ្យ​មក​ម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៥០ ដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ថែរក្សា និង​ការពារ​ឲ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព​សង្គម ដើម្បី​រក្សា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​។​

​យោង​លើ សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ ឯកឧត្តម​ប្រធាន​បាន​ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ទាំង​ពេញសិទ្ធិ និង​បម្រុង​ត្រូវ​ចង​ចាំង និង​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ជូន​ប្រជាជ​ន​ឲ្យ​បានដឹង យល់​កាន់តែ​ច្បាស់ និង​បន្ត​គាំទ្រ​គណ​:​បក្ស​ប្រជា​កម្ពុជា​ជា​រៀងរហូត​៕
​ដោយ ៖ សហការី​

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!