ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

​រដ្ឋបាល​ខេត្ត​កែប រៀបចំ​កិច្ចប្រជុំ​ជាមួយ​គណ​:​ប្រតិភូ​បច្ចេកទេស​របស់ Urban And Design Institution of Shenzhen(UPDIS)

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប មាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​គណ​:​ប្រតិភូ​បច្ចេកទេស​របស់ Urban And Design Institution of Shenzhen (UPDIS) ដេ​ី​ម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្ដែង និង​បញ្ហា​ប្រឈម​នៅក្នុង​ខេត្ត​កែប ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទឹក បរិស្ថាន និង​ផែនការ​យុទ្ឋសាស្ត្រ​ឆ្លេី​យត​ប​របស់​ខេត្ត​។

​កិច្ចប្រជុំ​នេះ​ដែរ​បែរ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក ស៊ា​វ សុ​ី​ម៉ា នាយក វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌី​សាញ​សិន​ជិន​(President ,Urban Planning And Design Institution Of Shenzhen) និង​លោក សុខ ណារិន តំណាង​ប្រចាំ​ប្រទេស​របស់​អង្គការសហប្រជាជាតិ ដេ​ី​ម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​(UNIDO)​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប​បានឱ្យដឹងថា តាំងពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន ខេត្ត​កែប​សំបូរ​ទៅដោយ​ធនធានធម្មជាតិ ដូចជា​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ មាន​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់ គឺ​ទឹក​ស្អាត ដី​ស្អាត ខ្យល់​ស្អាត ដោយ​គ្មាន​សារធាតុពុល​មក​បង្ក​ដល់​បរិស្ថាន​ឡើយ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ដោយសារ​ខេត្ត​កែប​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ធ្វើឱ្យ​រមណីយដ្ឋាន​ឆ្នេរកែប​ទទួលភ្ញៀវ​ទេសច​រណ៍​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ដោយសារ​មាន​មនុស្ស​សម្រុក​មក​សម្រាក ល​ម្ហែ កម្សាន្ត នៅ​ខេត្ត​កែប​ដ៏​ច្រើន​បែប​នេះ ខេត្ត​ក៏​ជួប​បញ្ហា​ប្រឈម​ខ្លះៗ​ដោយសារ​ខ្វះ​កន្លែង​ស្នាក់អាស្រ័យ ព្រោះ​ថា​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្គា​ឡូ​វ រី​ស៊ត​នៅ​តំបន់​ខេត្ត​កែប​មិនទាន់មាន​គ្រប់គ្រាន់ សម្រាប់​ទទួល​បដិសណ្ឋារកិច្ច​ដល់​ក្រុម​ភ្ញៀវ​ទេសចរណ៍​ដែល​មក​សម្រាក លម្ហែ​នៅ​ខេត្ត​កែប​នៅឡើយ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា បើ​ទោះ​ជា​រដ្ឋបាល​ខេត្ត​បាន​ខិតខំ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ផ្នែក​ប្រកប​ដោយ​ការរីកចម្រើន​បែបណា​ក្តី ប៉ុន្តែ​ខេត្ត​ពុំទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ឡើយ​ទេ ដោយ​សព្វថ្ងៃ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​នៅ​ក្រោម​ដី​ដែល​បុក​ចុះ​ទៅ​ក្រោម​ថ្ម​ដា ដែល​មាន​ជម្រៅ​ពី​៤០​ទៅ​៧០​ម៉ែត្រ ប៉ុន្តែ​ទឹក​នោះ​មាន​សភាព​ស្អាត​បរិសុទ្ធ គ្មាន​សារជាតិ​ពុល​ដែល​នាំ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។​

​ចំពោះ​បញ្ហា​ប្រឈម​មួយ​ទៀត​ដែល​ជា​កក្តា​សំខាន់ គឺ​ខេត្ត​កែប​ពុំទាន់​មាន​វិនិយោគ​អន្តរជាតិ ហើយ​ទុនវិនិយោគ​ក៏​មិន​ទាន់​មាន សម្រាប់​កសាង​វិស័យ​ទេសចរណ៍ ដូចជា​មិនទាន់​មាន​សណ្ឋាគារ​លំដាប់​ស្តង់ដារ ដែល​ធ្វើឱ្យ​អ្នក​ទេសចរណ៍​ចូល​មក​មិន​ទៀងទាត់​ផងដែរ​។ តែ​ទោះជា​ជួប​បញ្ហា​បែប​នេះ​ក្តី រដ្ឋបាល​ខេត្ត​នៅ​តែ​ខិតខំ​ពុះពារ​កែលម្អ ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍​មួយ​នេះ ឱ្យ​កាន់តែ​រីកចម្រើន​និង​ស្រស់បំព្រង​ជា​លំដាប់​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.