ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំ​ខេត្ត​កែប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​ ==> ​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​) ==> ​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A ==> ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ==> លោក ឃួ​ង ស្រេង ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​ ==> ​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​ ==> ​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ វត្ត​ស្នំ​ប្រាំពីរ​ ==> ​កម្មវិធី​វេទិកា​សាធារណៈ ថ្នាក់ក្រោម​ជាតិ​លើ​ប្រធានបទ “​វឌ្ឍនភាព និង​ការ​ជម្រុញ​អភិបាលកិច្ច​ល្អ ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​” ==> ​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក​ក្បាលរ​មាស​ជា​បន្ទាន់​

អាជ្ញាធរ​ក្រុង​ប៉ៃលិន​ចុះ ពិនិត្យមើល​លូ​អម​ផ្លូវ​មួយ​ខ្សែ​តាម​ការស្នើសុំ​ដើម្បី​រៀបចំ​គម្រោង​នេះ​ឲ្យបាន​ឆាប់​

ប៉ៃលិន​៖ នៅ​ម៉ោង​៨:៣០​នាទី ព្រឹក ថ្ងៃ​៣​រោច ខែ​ពិសាខ​ឆ្នាំ​កុរ សំរឹទ្ធិ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​ប៉ៃលិន​ចុះ ពិនិត្យមើល​លូរ​អម​ផ្លូវ​មួយ​ខ្សែ​ដឹកនាំ​ដោយ​លោក ស៊ុន យី​អភិបាល​គណៈ​អភិបាលក្រុង​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មួយ​ខ្សែ ប្រវែង​១១៥០​ម៉ែត្រ និង​ទទឹង​១២.​ម៉ែត្រ ដែល​កំពុង​ស្ថាបនា​ប្រពន្ធ័​លូ​ប្រអប់អម​សងខាង​ផ្លូវតម​តាម​ការស្នើរ​សុំ​ជួយ​ដោះស្រាយ ពី​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ ដែល​រស់នៅ​ក្រុម​ភូមិប​ឌិន​នៀ សង្កាត់​ប៉ៃលិន​
​ក្រុងប៉ៃលិន​។​

​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋា​ន​ថា រដ្ឋបាល​សង្កាត់​សង្កាត់​ប៉ៃលិន​បាន​ដាក់​គម្រោង​អភិវឌ្ឍន៍​ឆ្នាំ​២០១៩ ចំពោះ​ផ្លូវ និង​ប្រពន្ធ័​លូ ដែល​នៅ​សេសសល់ ក្នុង​សង្កាត់​ក្រុងប៉ៃលិន​នៅមាន​សេសសល់​បន្តទៀត​….​។ ជាមួយគ្នានេះ​លោក ស៊ុន យី អភិបាល​គណៈ​អភិបាល​ក្រុង​ប៉ៃលិន​បានទទួល​ឯកសារ​ពី​មន្ត្រី​ជំនាញ​មក​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​
​មេ​តា​យោគយល់​នៅពេល​ក្រុមការងារ​ការដ្ឋាន​ចាប់ផ្តើម​ធ្វើ​ដើម្បី​ឲ្យបាន​លឿន​បំផុត ដើម្បី​រៀបចំ​គម្រោង​នេះ​ឲ្យបាន​ទាន់​ពេល​ជូន​ប្រជាពលរដ្ឋ​។​

​ដោយ​ឃើញ​មាន​ការយកចិត្តទុកដាក់​ភ្លាម​បែបនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិប​ឌិន​នៀវ​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​.​បាន​សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ អជ្ញាធរ និង​លោក  ស៊ុន យី អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ប៉ៃលិន​ដែល​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ចុះ​មក​សួរសុខទុក្ខ​ផ្ទាល់ ក្នុងភូមិ​យើងខ្ញុំ អំពី​បញ្ហា​ខ្វះខាត​លូទឹកស្អុយ​ប្រើប្រាស់​ដែល យើងខ្ញុំ​បានស្នើរ​កាលពី​ពេល​ថ្មីៗ​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​កោត​ស​សើ​ទឹកចិត្ត​ដ៏​ល្អ​បំផុត​របស់​លោក​អភិបាល​ក្រុង​ប៉ៃលិន​ដែរ​បាន​ចុះ​ជួយ​ដោះស្រាយ​បញ្ហា​សុខទុក្ខ​ក្នុងភូមិ​យើងខ្ញុំ យើងខ្ញុំ​ទាំងអស់ សូម​ជូនពរ​អោយ​លោក​អោយ​មាន សុខភាព​ល្អ កលាំង​មាំមួន នឹង ក្រុមគ្រួសារ​លោក​ជួប​ប្រទះ​តែ ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​៖ អាយុ វណ្ណះ សុខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ​៕
​ដោយ ហុក វិបុល​

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!