ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំ​ខេត្ត​កែប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​ ==> ​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​) ==> ​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A ==> ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ==> លោក ឃួ​ង ស្រេង ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​ ==> ​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​ ==> ​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ វត្ត​ស្នំ​ប្រាំពីរ​ ==> ​កម្មវិធី​វេទិកា​សាធារណៈ ថ្នាក់ក្រោម​ជាតិ​លើ​ប្រធានបទ “​វឌ្ឍនភាព និង​ការ​ជម្រុញ​អភិបាលកិច្ច​ល្អ ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​” ==> ​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក​ក្បាលរ​មាស​ជា​បន្ទាន់​

​ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត​កែប នៅតែ​បន្ត​អនុវត្ត​ច្បាប់ ប៉ុន្តែ​មាន​ករណី​ប្រទង់ប្រទែង​ខ្លះៗ ខណៈ​ម្ចាស់​យានយន្ត​មួយចំនួន​មិន​យល់​ច្បាប់​

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៃ​ខេត្ត​កែប បានដាក់​គោលដៅ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ ដែល​កំពុង​ចរាចរ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិតក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ក្រម​ការងារ​បានឲ្យថឹងថា ក្នុងទិសដៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​រសៀល​នេះ ក្រុម​ការងារ​បាន​ឃាត់​រថយន្ត​មក​ត្រួតពិនិត្យ​បាន​ចំនួន​៣០​គ្រឿង ក្នុងចំណោម​នោះ​រថយន្ត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​មាន​២៣​គ្រឿង និង​មាន​០៧​គ្រឿង​ដែល​ជា​រថយន្ត​ល្មើស ដូចជា​៖ រថយន្ត​ខ្វះ​ឯកសារ​ចំនួន​០៣​គ្រឿង រថយន្ត​តរាន​ទៅក្រោយ​ចំនួន​០៣​គ្រឿង និង​រថយន្ត​ដឹក​សំពីងសំពោង​មាន​០១​គ្រឿង​។​

​ក្រុមការងារ​ត្រួតពិនិត្យ​បាន​បញ្ជាក់ថា ចំពោះ​ការអនុវត្ត​នេះ​ការ​ដោះ​រាន​ចេញ​ក្នុង​ចំណោម​រថយន្ត​បី​គ្រឿង ក៏​មាន​ភាព​ប្រទង់ប្រទាញ​ខ្លះ ដោយសារ​មាន​រថយន្ត​ប្រភេទ​ទួរីស​ដឹក​អ្នកដំណើរ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2I-8784 ដែល​តរាន​មក​ក្រោយ​ខុស​ទ្រង់ទ្រាយ​បច្ចេកទេស​មិន​ព្រម​ដោះ​រាន​ចេញ​តាម​សម្រួល​ឡើយ ថែម​ទាំង​ទូរស័ព្ទ​ហៅ​អ្នកកាសែត​ឲ្យមក​ជួយ​អន្តរាគមន៍​រថយន្តរ​បស់​ខ្លួន​ទៀត​ផង​។​

​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត ដែល​មាន​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​កែប បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការ​រឹងរូស​មិន​ព្រម​ឲ្យ​ក្រុមការងារ​ជំនាញ​អនុវត្ត​តាម​គោលការ​ណ៍​ច្បាប់ ដែល​កំពុង​អនុវត្ត​ទូទាំង​ប្រទេស​នេះ គឺ​ត្រូវតែ​ដោះ​រាន​ក្រោយ​ចេញ ហើយ​ប្រគល់ឲ្យ​ផែន​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កែប ផាកពិន័យ​តាម​ផ្លូវច្បាប់​។​

​ជាមួយគ្នានេះ ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត​កែប សំណូមពរ​ដល់​ម្ចាស់​រថយន្ត​ល្មើស​ដែល​កំពុង​ហៅ​អ្នកកាសែត​មកជួយ​អន្តរាគមន៍​ខាងលើ សូម​ងាក​មក​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា សូម​កុំ​រឹងរូស ដោយ​សំអាង​លើ​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​បែប​នេះ​ឲ្យសោះ ព្រោះ​ក្រុម​ការងារ​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់​ដែល​បាននិងកំពុង​ពង្រឹង​នៅ​ទូទាំង​ប្រទេស​។​

​សូមជម្រាបថា​៖ យោងតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លងមក បាន​ដាក់​ឱសានវាទ​ចាប់ពី​ពេលនេះ​តទៅ ដោយ​គ្មាន​វត្ត​មាន ឡាន​ត​ទ្រុង ឬ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បើកបរ​នៅលើ​ដងផ្លូវ​ទៀតឡើយ​។​បើ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត ក្រុង​នោះ​ជា​អ្នកទទួលខុសត្រូវ​។​បើ​នរណា​មក​តវ៉ា ឬ​កាង ទោះជា​ឋានៈ​ណា​ក៏ដោយ​ក៏​ត្រូវតែ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!