ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំ​ខេត្ត​កែប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​ ==> ​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​) ==> ​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A ==> ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ==> លោក ឃួ​ង ស្រេង ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​ ==> ​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​ ==> ​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ វត្ត​ស្នំ​ប្រាំពីរ​ ==> ​កម្មវិធី​វេទិកា​សាធារណៈ ថ្នាក់ក្រោម​ជាតិ​លើ​ប្រធានបទ “​វឌ្ឍនភាព និង​ការ​ជម្រុញ​អភិបាលកិច្ច​ល្អ ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​” ==> ​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក​ក្បាលរ​មាស​ជា​បន្ទាន់​

ពិធី​សំណេះសំណាល​ជា​មួយ​អង្គ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច អាណត្តិ​ទី​៣

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែ ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជា​មួយ​អង្គ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច អាណត្តិ​ទី​៣ នៅ​សាលប្រជុំ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​ស្រុក​ដងទង់ ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត ។​

​នៅក្នុង​ពិធី​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី ក្រុមការងារ​ថ្នាក់កណ្តាល​ទទួល​ស្រុក ក្រុមការងារ​ថ្នាក់ជាតិ​ទទួល​ស្រុក សមាជិក​អចិន្ត្រៃយ៍​គណៈបក្ស​ខេត្ត​ទទួលបន្ទុក​ស្រុក ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ទទួល​ឃុំ បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​ពេញសិទ្ធិ និង​បម្រុង បេក្ខជន​ក្រុមប្រឹក្សា​ស្រុក​ដងទង់ បេក្ខជន​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រាច ពេញសិទ្ធិ និង​បម្រុង គណៈអចិន្ត្រៃយ៍​ស្រុក និង​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច សរុប​ចំនួន ៣៦០​នាក់​។​

​ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន បាន​គូសបញ្ជាក់ថា អង្គ​បោះឆ្នោត​ទាំងពីរ​ស្រុក​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលការណ៍​តាម​លក្ខខណ្ឌ​ការងារ​របស់​បក្ស ដោយ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​តាម​លំដាប់​លេខ​រៀង​ក្នុង​សន្លឹកឆ្នោត​។​

​លោក​បណ្ឌិត​ក៏​បាន​រម្លឹក​ផងដែរ​ពី​ផលវិបាក​នៃ​សង្គ្រាម ដែល​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​យើង​ស្ទើតែ​បាត់បង់​ទាំង​ស្រុង នូវ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​អាណាចក្រ ទាំង​ពុទ្ធចក្រ ពិសេស​ប្រទេស​ជាតិ​គ្មាន​ការអភិវឌ្ឍ គឺ​ដោយសារតែ​សង្គ្រាម​នេះ​ឯង​។​

​លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន បាន​បន្ថែមថា ពេល​នេះ​ប្រទេសជាតិ​យើង​កំពុង​មាន​សន្តិភាព និង​មាន​ការអភិវឌ្ឍ ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខក្សេមក្សាន្ត​មាន​សុភមង្គល មាន​ភាព​រីកចម្រើន នេះ​គឺ​បាន​កើតចេញ​ពី​កត្តា​សន្តិភាព ស្ថិរភាព​។​ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​រួមគ្នា ថែរក្សា​សន្តិភាព​ឲ្យបាន​ស្ថិតស្ថេរ គង់វង្ស បើទោះជា​ស្ថិត​ក្នុង​តម្លៃ​ណាក៏ដោយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!